ជនសង្ស័យដែលជាឃាតករសម្លាប់ក្មេងកាលពីថ្ងៃមុន ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានហើយ

0

ភ្នំពេញ៖ ជនសង្ស័យដែលជាឃាតករសម្លាប់ក្មេងកាលពីថ្ងៃមុន ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានហើយ។ ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ បានស្រាវជ្រាវ ឈានដល់ការចាប់ខ្លួន ជនសង្ស័យឈ្មោះ អុន ភាម៉ុន ដែលសម្លាប់កុមារ៉ា ជា ប៊ុនហេង កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

ករណីឃាតកម្មគិតទុកជាមុន ស្ថិតនៅដីឡូត៍គ្មានលេខ តាមបណ្តោយផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១៥ និង៣០នាទី កុមារារងគ្រោះឈ្មោះជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះ អុន ភាម៉ុន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

នៅមុនពេលកើតហេតុជន សង្ស័យ និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាកលេខ ភ្នំពេញ 1FJ-8384 ឌុបគ្នាចេញពីវត្តជ្រោយអំពិល ទៅញាំប្រហិត ពេលជិះតាមផ្លូវ កុមារារងគ្រោះ យកដៃវាយក្បាលជនសង្ស័យលេង រួចជនសង្ស័យ ប្រាប់ថា កុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះ វាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹង ក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះទៅដកក្រអៅឈូកហូប! រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃ វាយកុមារារងគ្រោះ មួយដៃចំថ្គាមខាងស្តាំ និងវាយចំមុខមួយដៃទៀត ដួលផ្កាប់លើដីមានទឹកតិចៗ បណ្តាលឲ្យស្លាប់ រួចជនសង្ស័យ ជិះម៉ូតូគេចខ្លួនត្រលប់ទៅផ្ទះវិញ ។ រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅម៉ោង១១ និង៣០នាទី ប្រជាពលរដ្ឋឃើញប្រទះឃើញ សាកសពកុមារារងគ្រោះ នៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចបន្ទាប់មកការិយាល័យ បច្ចេកទេស-វិទ្យាសាស្ត្រ អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យ រាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យ កន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញស្នាមរហែក សន្ទះអញ្ចាញ ធ្មេញខាងមុខ និងបាក់ធ្មេញ ខាងក្រោមទាំងសងខាង (ម្ខាង២) បញ្ជាក់ថា កុមារារងគ្រោះស្លាប់ ដោយសាប៉ះទង្គិចផ្ទៃមុខធ្ងន់ធ្ងរ។ លុះដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទី សមត្ថកិច្ចខណ្ឌច្បារអំពៅ សហការណ៍ជាមួយ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនស្ស័យ រួមនិងម៉ូតូ១គ្រឿង ម៉ាកខាងលើ មួកការពារពណ៌ខ្មៅ០១ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ និងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ/ ឆៃហួត និងប៊ុនធី