បុរស​ម្នាក់​បើករថយន្ត​ដេញ​បុក​អ្នកយកព័ត៌មាន ដោយ​មិន​ដឹង​មូលហេតុ ខណៈ​សមត្ថកិច្ច​បាន​ត្រឹម​ឱបដៃ​ឈរ​មើល​

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យថា​ជា​អ្នកមាន​អំណាច​ម្នាក់​បាន​បើក​រថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​ដេញ​បុក​អ្នកយក​ព័ត៌មាន​របស់​កាសែត​នគរវត្ត​ម្នាក់ ដោយ​មិន​ដឹង​មូលហេតុ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ក្នុង​ខណ្ឌ​ទួលគោក ចេញ​មក​ពិនិត្យ​ហេតុការណ៍​តែ​មិន​បាន​ជួយ​

អន្តរាគមន៍​ទេ បានត្រឹមតែ​ឱបដៃ​ឈរ​មើល​ហេតុការណ៍​តែប៉ុណ្ណោះ ហាក់បីដូច​ជា​ខ្លាច​អំណាច​បុគ្គល​ដែល​បើករថយន្ត​ដេញ​បុក​គេ​នោះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី យប់​ថ្ងៃ​ទី​៧ សីហា ២០១៤​នៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក ។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​បុរស​ម្នាក់​ដែល​ជា​ភ្នាក់ងារ​យក​ព័ត៌មាន​របស់​កាសែត​ន​គរ​វត្ត បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គីនិច ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU-5804 ដោយ​ធ្វើដំណើរ​តាមផ្លូវ​ម៉ៅ​សេទុង ហើយ​ពេល​កំពុងតែ​ធ្វើ​ដំណើរ​នោះ​ស្រាប់តែ​មាន​រថយន្ត​CRV មួយ​គ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-2073 ដែល​គេ​ដឹងថា បើកបរ​ដោយ​បុរស​ម្នាក់​បាន​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង ដេញ​បុក​អ្នកយក​ព័ត៌មាន​របស់​កាសែត​នគរវត្ត​ម្នាក់​ដោយ​មិន​ដឹង​មូលហេតុ ដោយ​ព្រួយបារម្ភ​ពី​សុ​វត្តិភាព​អ្នកយក​ព័ត៌មាន​រូបនោះ​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​តាមរយៈ​អាយ​ឌី ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ និង​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ខណ្ឌទួលគោក និង​ក្រុម​អ្នកយក​ព័ត៌មាន​មក​ពី​ស្ថាប័ន​ផ្សេងៗ​ទៀត ។ ខណៈ​រថយន្ត​បង្ក​ខាងលើ​បើក​ដេញ​បុក​អ្នកកាសែត​ដល់​ចំណុចស្តុ​បទេព​ផន ក៏​បាន​បើករថយន្ត​ចូល​ទៅ​ហាង​ម៉ាស្សា​យីហោ ឡឺ​សូលី ស្ថិតនៅ​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក​។​ ​បន្ទាប់មក​គេ​ឃើញ​ប៉ូលិស​អន្តរាគមន៍ និង​ប៉ូលិស​ប៉ុស្តិ៍​នៅ​ខណ្ឌ​ទួលគោក​ប្រមាណ​២០​នាក់​បាន​ចុះ​មកដល់​កន្លែងកើតហេតុ តែ​មិន​បាន​ជួយ​អន្តរាគមន៍​នោះទេ បែ​ជា​ឈរ​ឱបដៃ​មើល​ហេតុការណ៍ ដែល​សកម្មភាព​នេះ​ត្រូវបាន​អ្នកឃើញ​ហេតុការណ៍​នាំគ្នា​និយាយថា ប្រហែល​ជា​សមត្ថកិច្ច​ខ្លាច​អំណាច​បុគ្គល​ដែល​បើករថយន្ត​បុក​គេ​នោះ​ហើយ ។ ទោះបីជា​អ្នកកាសែត​រងគ្រោះ​ខាងលើ​សុំ​ដាក់​ពាក្យបណ្តឹង​យ៉ាងណា​ក៏​សមត្ថកិច្ច​មិន​ព្រម​ទទួលយក​ពាក្យបណ្តឹង​នោះដែរ ។​ ​

1