សិក្ខាសាលា​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​​និង​ការគ្រប់គ្រង​ធនធានមនុស្ស​

នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​សៀមរាប នា​ថ្ងៃ​ទី​០៧ ខែ សីហា ឆ្នាំ​២០១៤ មាន​បើក​នូវ​ការផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ នឹង ការគ្រប់គ្រង​ធនធានមនុស្ស និង ការផ្តល់​សេវា​រដ្ឋបាល នៅ​ថ្នាក់ក្រោម​ជាតិ ជូន​ដល់​ថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន អង្គភាព ក្រុមប្រឹក្សា អាជ្ញាធរ​ក្រុង

ស្រុក នាយក​រដ្ឋបាល ប្រធានការិយាល័យ នៃ​ទីចាត់កា​រទាំង​៦ របស់​រដ្ឋបាល​សាលាខេត្ត  ប្រធាន​មន្ទីរ​ស្រុក និង មន្ត្រីរាជការ​មាន​ការពាក់ព័ន្ធ ទូទាំង ខេត្តសៀមរាប ។ អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ  បាន​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​របស់​ឯ​.​ឧ អ៊ឹង ហឿន ប្រធាន ស្តីទី ក្រុមប្រឹក្សា​ខេត្ត  ឯកឧត្តម  ស៊ិន រុន  អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​ផងដែរ ។ 
​មានប្រសាសន៍​បើក​ការផ្សព្វផ្សាយ​នោះ ឯ​.​ឧ ស៊ិន រុន បានបញ្ជាក់ ពី​គោលបំណង​នៃ​វគ្គ​ផ្សព្វផ្សាយ ដើម្បី អនុវត្ត​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្ត​មួយចំនួន ដែល​ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​ធនធានមនុស្ស និង  ការផ្តល់​សេវា​រដ្ឋ  បាល​នៅ​ថ្នាក់ក្រោម​ជាតិ លើ​អនុក្រិត្យ ស្តីពី​ការធ្វើ​ប្រតិភូកម្ម​អំណាច ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការតែងតាំង ការផ្លាស់ប្តូរ និង បញ្ចប់​ភារកិច្ច​មន្ត្រីរាជការ​ស៊ីវិល ដែល​បំពេញការងារ​នៅ​ថ្នាក់ក្រោម​ជាតិ និង សេចក្តីណែនាំ ស្តីពី នីតិវិធី​នៃ​ការតែងតាំង ការផ្លាស់ប្តូរ និង ការបញ្ចប់​ភារកិច្ច​មន្ត្រីរាជការ​ស៊ីវិល ដែល​បំពេញការងារ​នៅ​ថ្នាក់ក្រោម​ជាតិ និង សេចក្តីណែនាំ​ស្តីពី​ការរៀបចំ​ល័ក្ខខ័ណ្ឌ​ការងារ​សម្រាប់​មន្ត្រី បុគ្គលិក​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ឯកឧត្តម​បាន​បន្តទៀតថា អនុក្រិត្យ​ស្តីពី​ការផ្តល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង ប្រកាស​អន្តរក្រសួង មហាផ្ទៃ និង ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តីពី​ការផ្តល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ  ព្រមទាំង​ផ្តល់​នូវ ប្រាក់​រង្វាន់​លើកទឹកចិត្ត និង ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។ ឯ​.​ឧ ស៊ិន រុន ក៏​បាន​គូសបញ្ជាក់ថា លិខិត​បទដ្ឋាន​គតិយុត្ត​ទាំងនេះ ត្រូវបាន​ក្រសួង​មហាផ្ទៃ  សហការ​ជាមួយ​ក្រសួង​មុខងារ​សា​ធា រ​ណៈ  និង លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប ណែនាំ​រដ្ឋបាលខេត្ត​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​បន្ត ដល់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ដើម្បី​សហការ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​នូវ​លិខិត​បទដ្ឋាន​គតិយុត្ត​នេះ ។ ឆ្លៀត​ឱកាស​នោះ ដែរ​ឯកឧត្តម​ក៏បាន​លើកឡើង ពី​ខ្លឹមសារ​សម្ខាន់ៗ​នៃ​លិខិត​បទដ្ឋាន​គតិយុត្ត ក្នុង​គោលបំណង​ដើម្បី​ធានា​ឲ្យ​ការអនុវត្ត អនុក្រិត្យ​ទាំង​នោះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។  ទោះបីជា​សិទ្ធ​អំណាច​ត្រូវ​បាន​ផ្តល់ជូន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ​ក៏​ដោយ តែ​ការផ្តល់​នេះ​មាន​ទម្រង់​ជា​ការធ្វើ​ប្រតិភូកម្ម​តែប៉ុណ្ណោះ ដែល​ឲ្យ​ក្រសួង  ស្ថាប័ន​ជាតិ​ទទួលខុសត្រូវ ចំពោះ​ការតែងតាំង ផ្លាស់ប្តូរ និង បញ្ចប់​ភារកិច្ច​មន្ត្រី​ក្រោម​ឱវាទ ។ ឯ​.​ឧ ស៊ិន រុន ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខ​កាម ឲ្យ​ត្រូវ យក​អស់​ស្មារតី​ទទួលខុសត្រូវ​ប្រកបដោយ​មនសិកា​វិជ្ជាជីវៈ​ខ្ពស់ ក្នុង​ការអនុវត្ត​នូវ​សិទ្ធិ​អំណាច​ប្រតិភូកម្ម ឲ្យបាន​ត្រឹម ត្រូវ​តាម​គោលការណ៍ នីតិវិធី បែបបទ ឧបនិស្ស័យ និង លក្ខណសម្បត្តិ​ដែល​បាន​កំណត់ ប្រកបដោយ​តម្លាភាព និង គណនេយ្យភាព សមធម៌ ប្រសិទ្ធភាព​ខ្ពស់ ។ ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ការកំណត់​កម្រៃ​សេវាសាធារណៈ សំដៅ​លុបបំបាត់​ការ​យក​កម្រៃ​សេវា​មិន​ស្របច្បាប់ ដើម្បី​ធានា​ដល់​ការផ្តល់​សេវា​ប្រកបដោយ​តម្លាភាព សំដៅ​រួមគ្នា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ក្នុង​ការផ្តល់​សេវា​សាធារណៈ​នៅតាម​ក្រសួង ស្ថាប័ន  ហើយ​នៅ​ពេល​បញ្ចប់​ការផ្សព្វផ្សាយ​នេះ និង វិលត្រឡប់​ទៅវិញ​ត្រូវ​ធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ​បន្ត ជូន​ដល់​អ្នកពាក់ព័ន្ធ​នៅ​មន្ទីរ អង្គភាព​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ទៅ​តាម​លិខិត​បទ ដ្ឋា​ន ដែល​បាន​ធ្វើ​ការផ្សព្វផ្សាយ​នេះ ៕​

1