ក្មេងប្រុសម្នាក់របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍

0

សៀមរាប: មានគ្រោះថ្នាក់ចររាចរណ៍នៅលើផ្លូវបេតុងស្ថិតក្នុងភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១ ។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុនិយាយថាកុមារាដែលជាជនរងគ្រោះបានយកសំបកកំប៉ុង(អេតចាយ)ដើរឆ្លងថ្នល់ទៅលក់ពីលិចទៅកើត លុះលក់រួចហើយបានរត់ឆ្លង់ថ្នល់ត្រឡប់មកផ្ទះវិញ ក៍មានម៉ូតូមួយគ្រឿងម៉ាកADVពាក់ស្លាកលេខ សៀមរាប1AJ 50 04 បើកយ៉ាងលឿនមកពីត្បូងទៅជើងលុះមកដក់កន្លែងកើតហេតុ បានបុកក្មេងពេញទំហឹងតែម្តងប្រភពបន្តទៀតថា ករណីគ្រោះថ្នាក់ចររាចរណ៍នេះដោយសារមាន រ៉ឺម៉កដឹកអេតចាយដាក់សំពីងសំពោងពេក ធ្វើអោយក្មេងមិនអាចមើលឃើញម៉ូតូ និងអ្នកបើកម៉ូតូក៏មិនអាចមើលឃើញក្មេងទើបបណ្តាលឲ្យបុកយ៉ាងពេញទំហឹងលើកុមារារងគ្រោះឈ្មោះជន់ សុនុន អាយុ៦ឆ្នាំរស់នៅក្នុងភូមិកើតហេតុខាងលើ
ឪពុកឈ្មោះទឹម ចន្រ្ទី ម្តាយឈ្មោះផាត់ សុឃីម ត្រូវបានឪពុកម្ដាយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។រីឯម៉ូតូបង្ករត្រូវបានប៉ូលិសប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំគោកធ្លកក្រោម ដកយកទៅរក្សារទុកក្នុងប៉ុស្ដិ៍ប៉ូដើម្បីរងចាំការដោះស្រាយតាមក្រោយការបញ្ជាក់របស់ឪពុកម្ដាយក្មេងរងគ្រោះបានដឹងនៅសៀលនេះថា ក្មេងនេះអស់សង្ឃឹមហើយ ដោយក្រុមគ្រូពេទ្យបានឲ្យពួកគាត់ដឹកត្រឡប់មកស្រុកកំណើតវិញ៕