រថយន្តបែនដឹកដីបើកបុករថយន្ត Lexus បើកឆ្លងផ្លូវ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

0

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានបើករថយន្ត Lexus RX400 ឆ្លងកាត់ផ្លូវ ត្រូវបានរថយន្តបែនដឹកដីចង្កូតស្ដាំបុកចំហៀងខាងមុខ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឱ្យមាននរណារងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើង វេលាម៉ោង១២ និង៤៥នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបបាគួរស្រូវ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រកែង និងផ្លូវ២១៧ ក្នុងភូមិបាគូ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីបងប្អូនដែលបានឃើញហេតុការណ៍ បានប្រាប់ឱ្យយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ បានបើករថយន្តម៉ាក Lexus RX400 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-7139 បើកបរតាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយឺតល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់រង់ចាំភ្លើងស្តុបមួយសន្ទុះក្រោយមក ក៏ស្រាប់ភ្លើងស្តុបលោតសញ្ញាឱ្យបត់ឆ្វេង ពេលនោះគាត់ ក៏បានបត់ឆ្វេងឡើងទៅផ្លូវ២១៧ តែមកដល់ពាក់កណ្ដាលផ្លូវ ក៏មានរថយន្តបែនដឹកដីចង្កូតស្ដាំ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-2714 បើកបរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រទិសដៅពីលិចមកកើតកើត ក្នុងល្បឿនលឿនជ្រុលទៅបុកចំហៀងខាងមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឱ្យរថយន្ត Lexus RX400 វិល៣ទៅ៤ជុំ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំតែម្តង។ តែសំណាងល្អអ្នកបើកបរមិនមានអ្នករងរបួស ចំណែកឯរថយន្តបែនដឹកដីរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ ហើយហ្នឹងឱ្យភាគីទាំងសងខាងនិយាយគ្នា ពេលនោះខាងម្ចាស់រថយន្តបែនដឹកដីបានប្រកែកថាជាផ្លូវអត្ថភាពរបស់ខ្លួន តែខាងម្ចាស់រថយន្ត Lexus RX400 គាត់បានឆ្លើយថាភ្លើងសញ្ញាត្រូវឱ្យគាត់បត់ ដោយសារតែភាគីបានប្រកែកគ្នារកយកត្រូវរៀងៗខ្លួន។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរខណ្ឌដង្កោ ចុះទៅធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការរដ្ឋានខណ្ឌដង្កោ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕