សង្ស័យតៃកុងស្ទើរភ្លើងរថយន្តព្រូសមួយគ្រឿងសម្រុកចូលផ្ទះវេរលុយទាំងកំរោល បង្កការភ្ញាក់ផ្អើល

0

សៀមរាប៖ បុរសម្នាក់ដែរជាបុគ្គលិកអចលនទ្រព្យ ម្នាក់បើកបរឡានព្រូសស្ទើរភ្លើង ជិះគ្នា៣នាក់ បើកគេចពីម៉ូតូរ៉ឺម៉ក ប្រហែលមិនជាន់ហ្វាំង បែរជាជាន់ហ្គារ បណ្តាលឱ្យចូលក្នុងផ្ទះប្រជាពលរដ្ឋទាំងកំរោល សំណាងល្អ គ្មានមនុស្សរងរបួស។ ដែលហេតុការណ៍កើតឡើងនៅវេលាម៉ោង ១០ និង១០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ ត្រង់ចំនុចផ្លូវចាក់ប៊ីតុង ក្រោយផ្សារលើធំថ្មី ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

បើតាមប្រភពពីសាក្សីនៅជិតខាងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តព្រូសពណ៌សមួយគ្រឿង បើកបរមកពីទិសខាងត្បូងបត់មកទិសខាងកើត ខណ:ពេលនោះបានគេចពីម៉ូតូរ៉ម៉ក ប្រហែលមិនជាន់ហ្វ្រាំង បែរជាជាន់ហ្គារ ចូលក្នុងផ្ទះវេរលុយយីហោ” អ៊ីម៉ាននី វីរ: ” បុកខ្ទេចទ្វាកញ្ចក់ និងទូរទស្សន៍អស់ចំនួន៣គ្រឿង។

ប្រភពពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តសៀមរាប បានប្រាប់នៅកន្លែងកើតហេតុថា ជនបង្កឈ្មោះ ប៊ិន ដូរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរបុគ្គលិកអចលនទ្រព្យ ក្នុងក្រុងសៀមរាប មានស្រុកកំណើតនៅភូមិកំពង់ចន្លុះ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បើកបររថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២.BC.១៩៨២ ស៊េរី ឆ្នាំ២០១០ មកពីទិសខាងត្បូងបត់មកកើត បំរ៉ុងទៅផ្ទះ ខណ:ពេលនោះ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបើកចូលផ្ទះវេរលុយ យីហោ” អុីម៉ានី វីរ:” តែម្តង។ ប្រភពបានបញ្ជាក់ថា ម្ចាស់តូបជួលមានឈ្មោះ ឈើត វីរ: ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ វេរលុយ យីហោ អ៊ីម៉ាន់នី វីរ: រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បច្ចុប្បន្ន ជនបង្ក និងជនរងគ្រោះ បានត្រូវរ៉ូវគ្នា ដោយបង់សងការខូចខាត ចំនួន ១,០៥០ដុល្លារ ដែលមានចំនួន ២តូប ៖ តូបទី១/ម្ចាស់ផ្ទះវេរលុយអុីម៉ាននី វីរ: ក្នុងក្រុងសៀមរាប ទារសំណងចំនួន ១,០០០ដុល្លារ និងតូបទី២/ម្ចាស់តូបជាងជួសជុលទូរទស្សន៍ ត្រូវរថយន្តព្រូសបុកចូលផ្ទះដែរ ប៉ះពាល់ខូចខាតអស់ទូរទស្សន៍អស់ចំនួន ៣គ្រឿង ទារសំំណងចំនួន ៥០ដុល្លារ ដើម្បីបញ្ចប់រឿង។ ក្រោយបញ្ចប់រឿង កម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តសៀមរាប បានប្រគល់ឱ្យរថយន្តព្រូសយករថយន្តទៅផ្ទះវិញ៕