ប្រតិភូតំណាង ឯកឧត្ដម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន នាំយកអំណោយជូនដល់មន្ទីរព័ត៌មានខេត្តព្រះសីហនុ ដើម្បីជួយឧបត្ថម្ភជីវភាពក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩

0

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិតសុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងពត៌មានតំណាងឯកឧត្ដមបណ្ឌិត ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព៌តមានបានដឹកនាំប្រតិភូ ចុះពិនិត្យមើលវឌ្ឍនភាពកាងាររបស់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុបានឆ្លៀតឱកាសសាកសួរសុខទុក្ខនិងនាំយកអំណោយមានអង្ករ ២៥០ គីឡូ មី ២០ កេស ទឹកបរិសុទ្ធ ២០ កេស អាល់កុល ៣ កាននិងថវិកា ៤ លានរៀល ប្រគល់ ជូនដល់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ ដើម្បីទុកសម្រាប់ដោះស្រាយជីវភាព ក្នុងកំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវី-ដ១៩ ។ ព្រឹកថ្ងៃទី២៣មិថុនាខេត្តព្រៈសីហនុ

លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរាយការណ៍ពីស្ថានភាពការងារទូទៅរបស់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ស្ថិតក្នុងបរិបទទប់ស្កាត់ ប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបន្តការងារជំនាញក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្ថែមថា មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ គ្រប់ៗគ្នា។ ដោយឡែក នារយះពេលកន្លងមក មន្ត្រីរាជការនៃមន្ទីព័ត៌មានខេត្ត បានចូលរួមចំណែកយ៉ាងសកម្មក្រោមការដឹកនាំពីរដ្ឋបាលខេត្តក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី និងសំដែងនូវការកោតសរសើរដល់មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ ដែលបានខិតខំបំពេញការងារតាមជំនាញទទួលបានលទ្ធផលល្អទោះបីស្ថិតក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩នេះដែលធ្វើឱ្យប៉ៈពាល់យ៉ាងខ្លាំងដល់ការងារ វិស័យសេដ្ឋកិច្ចនិងសុខមាលភាពសង្គម និងបានចូលអនុវត្តន៍ការងារដោយមិនគិតពីភាពនឿយហត់ រួមជាមួយរដ្ឋបាលខេត្តក្នុងការប្រយុទ្ធប្រឆាំជំងឺកូវីដ-១៩ ។ដោយសារការរីករាលដាលជំងឺកូវីដ១៩ជាសកលមិនទាន់ថយចុះដូចជានៅកម្ពុជាយើងជំងឺកូវីដ១៩មានការឆ្លងរាលដាលគួរឱ្យព្រួយបារម្ភ ឯកឧត្ដមបានណែនាំមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសត្រូវអនុវត្តតាមវិធាន ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ឯកឧត្តមសុខ ប្រសិទ្ធិ បានផ្តាំផ្ញើរដល់មន្រ្តីរាជការនៃមន្ទីព័ត៌មានខេត្តទាំងអស់ ត្រូវបន្តរក្សានិរន្តរភាពការងារជំនាញអោយបានល្អ និងត្រៀមលក្ខណះជានិច្ចក្នុងការរង់ចាំទទួលបទបញ្ជាពីរដ្ឋបាលខេត្តក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ៕ ដោយ -រ៉ាវុធ