គណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង រៀបចំឲ្យ​អ្នកលក់ដូរ​បានលក់លើផ្លូវ​បេតុងក្បែរផ្សារ​ ដោយតម្រូវឲ្យអនុវត្តតាមវិធានការសុខាភិបាល!

​ខេត្តស្ទឹងត្រែង៖ខណៈមិនទាន់មានការអនុញ្ញាត្តិឲ្យបើកដំណើរការនៃការលក់ដូរក្នុងផ្សារសាមគ្គីស្ទឹងត្រែងវិញនោះ ដោយសារស្ថានភាព​នៃការឆ្លង​រារាលដាពីជម្ងឺកូ​វី​-១៩​ ក្នុងខេត្តស្ទឹងត្រែង​ ហើយវាបានបន្តរាលដាល ហាក់ពុំមានថមថយនោះ ។ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាអាជីវករលក់បន្លែបង្ការត្រីសាច់ជាដើមនោះ គណៈកម្មការផ្សារក៏បានសម្រេចអនុញ្ញាត្តិផ្តល់ទីតាំងលើផ្លូវបេតុងជាប់នឹងផ្សារសាមគ្គី ឲ្យបងប្អូនអាជីវករបានលក់ដូរជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងស្ថានភាពជម្ងឺកូវីដ-១៩កំពុងរាតត្បាត ហើយផ្សារសាមគ្គីទាំងមូល ត្រូវបានបិទផ្អាកដំណើរអស់រយះពេលជាច្រើនថ្ងៃមកហើយ គឺដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនអាជីវករគេចផុតពីជម្ងឺរាតត្បាតលាក់មុខដ៏កាចសាហាវ ។ជាក់ស្តែងនៅព្រឹក​ថ្ងៃទី​៥ ខែកក្កដា​ ឆ្នាំ​២០២១​នេះ ទីតាំង​ពាណិជ្ជកម្ម​ដ៏​សំខាន់ជាបេះដូង​នៃក្រុង​ស្ទឹងត្រែង គឺ​ផ្សារ​សាមគ្គី​ត្រូវបាន​អាជ្ញាធរ​ ក៏ដូចជាគណៈកម្មការផ្សារសាមគ្គី អនុញ្ញាត្តិឲ្យ​មាន​ការលក់ដូរ​តាមផ្លូវ​បេតុងជុំវិញ​ផ្សារ​ ដោយតម្រូវឲ្យអនុវត្តតាមវិធានការសុខាភិបាល ។​បើតាមការបញ្ជាក់ពី​លោក ម៉ែន គង់​ អ្នកននាំពាក្យរដ្ឋបាលខេត្តបាន​ឲ្យដឹងថាៈអ្នកលក់ដូរ​តាម​ទីសាធារណៈ​ជុំវិញ​ផ្សារ​សាមគ្គីស្ទឹងត្រែង​ ត្រូវបានអនុញ្ញាត្តិឲ្យ​លក់​ តែ​ត្រូវ​រក្សា​គម្លាត​ពីគ្នា និង​មានការ​រៀបចំ​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ​ ។ ដោយឡែក​ផ្សារ​សាមគ្គី​ទាំងស្រុង​មិនទាន់​បើក​ឲ្យ​ដំណើរការ​លក់ដូរ​វិញ​នៅឡើយ​ទេ​ ៕