រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០៩នាក់ ស្រី ០៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test

រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០៩នាក់ ស្រី ០៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងមានអ្នកជាសះស្បើយ ០២នាក់ នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២១។
គិតត្រឹមម៉ោង៥ល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៨០០នាក់ ស្រី ៣៩៣នាក់ ក្នុងនោះមានប្រភេទ Delta ចំនួន០៩នាក់ ស្រី ០៦នាក់ ,អ្នកជាសះស្បើយ ៤៩៧នាក់ ស្រី ២២១នាក់ និងកំពុងសម្រាកព្យាបាល ២៩៧នាក់ ស្រី ១៧០នាក់ និងសរុបករណីស្លាប់ ០៦នាក់ ស្រី ០២នាក់ ៕