​កម្លាំង​នគរបាល​សន្តិសុខ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការ​រិះរក​នូវ​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​យកទៅអនុវត្ត​បន្ត​

0

​សៀមរាប : កិច្ចប្រជុំ​ខាងលើ​ត្រូវ​បានរៀបចំ​ធ្វើឡើង​កាល​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៤​នេះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ក្រោម​វត្តមាន​លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ញ៉ឹក កែវ ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​សន្តិ​សុខ នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ​លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ញ៉ឹក កែវ បាន​បញ្ជាក់ថា​កិច្ចប្រជុំ​នេះ​គឺ​យើង​ធ្វើឡើង​ដើម្បី​ចង់ដឹង​និង​ស្តាប់​ការរាយការណ៍​តាម​បណ្តា​អស់លោក​ជា​នាយ នាយរង ការិយាល័យ​ជំនាញ​និង​អស់លោក​ជា​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ទាំង​១២​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។DSC_0374

ដើម្បី​រិះរក​អោយឃើញ​នូវ​ចំណុចខ្លាំង​និង​ចំណុចខ្សោយ ក្នុងការ​បំពេញ​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ខ្លួន​ជា​កងកម្លាំង​ក្នុង ការ ការពារ​ថែរក្សា ស​និ្ត​សុខ សុខ​វត្ថិ​ភាព និង សណ្តាប់ធ្នាប់​សង្គម​ជូន​ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ឲ្យ​កាន់​តែមាន​សុវត្ថិភាព​ថ្វេ​រដង ។​ដោយ លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ញ៉ឹក កែវ ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​សន្តិ​សុខ នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បន្ត​DSC_0377

ប្រសាសន៍​កោតសរសើរ​និង​ធ្វើការ​ផ្តាំផ្ញើរ​ដល់​អស់លោក​ជាន​គ​របាល​ទទួលបន្ទុក​សន្តិសុខ​ទាំងអស់​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​បំពេញ​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ខ្លួន​បន្ថែមទៀត​ពិសេស​គឺ​រក្សា ឲ្យ​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ទើប​យើង​អាច​សម្រេចបាន​នូវ​កិច្ច​ការដែល​ថ្នាក់លើ​ប្រគល់ជូន​ឲ្យ​ស្រប​ទៅ​និង​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​ទទួលបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ ៕ លោក ខេង ខេមរា​ ​