ប្រជាពលរដ្ឋជាប់ចត្តាឡីស័ក ចំនួន ៣០គ្រួសាររស់នៅ ស្រុកកំពង់សីលាទទួលបាន អំណោយ កាកបាទក្រហមកម្ពុជាសាខា ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី០៥បាននាំយកអំណោយ ឧបត្ថម្ភ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ)ចំនួន ៣០គ្រួសារ រស់នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ក្នុងនោះមួយគ្រួសារទទូលបានអង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១០កំប៉ុង,ទឹកត្រី ១យួរ,ម៉ាស ១ប្រអប់ ។

លោក ចាន់ ពន្លក អភិបាលរងស្រុក កំពង់សីលា និងជាអនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទ ក្រហមស្រុកកំពង់សីលាបានបញ្ជាក់ថាអំណោយទាំងអស់នេះគឺជាការយកចិត្តទុកដាក់ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តម គួចចំរើន ប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ ទីណាជួបទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា អញ្ជើញ ចុះជួយជានិច្ច មិនថាមានស្ថានភាពបែបណានោះទេ។ជាមួយគ្នានេះ លោក ចាន់ ពន្លក បានពាំនាំនូវ ប្រសា សន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះដោយយកចិត្តទុកដាក់ខ្ពស់និងមិនមានការរើសអើងវណ្ណៈជាតិសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។ដូចនេះសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល និងត្រូវពាក់ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ច ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសស្ដាប់ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា មាន៖(៣ កុំ)(៣ ការពារ)៕ដោយនាគសមុទ្រ