​​​មេព្រៃ​ខេត្តសៀមរាប​ចុះ​ឆែក​ច្បាប់ទម្លាប់​តាម​ដេប៉ូ និង រោង​សិប្បកម្ម​

0

សៀមរាប​៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ចុះ​ត្រួត​ពិនិត្យមើល​ច្បាប់ទម្លាប់​នៅតាម​រោង​សិប្បកម្ម​កែច្នៃ និង ដេប៉ូ​លក់​ឈើ​នៅក្នុង​ក្រុង​សៀមរាប បន្ទាប់ពី​មាន​លេច​ឭ​ព័ត៌មាន​ថា ដេប៉ូ​និង​រោង​សិប្បកម្ម មួយចំនួន​នៅ​មិនទាន់​គោរព​ទៅតាម​ច្បាប់​ដែល​បានកំណត់​ឲ្យ និង គាប់​ជួន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ដល់ពេល​ដែល​ត្រូវ​ចុះ​ត្រួតពិនិត្យ​ផង​នោះ​។​P1040726

​ ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​មាន​រថយន្ត​តូច ធំ សម្រុក​ដឹកឈើ​ចូលមក​លក់​នៅក្នុង​ក្រុង​សៀមរាប ដែលមាន​មួយចំនួនធំ​ជា​ឈើ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហើយ​គេ​អះអាងថា​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​គេ​នៅតែ​សង្កេតឃើញថា​មាន​ឈ្មួញ​ឈើ​មួយចំនួន​បាន​ឆ្លៀតឱកាស​បន្លំ​ភ្នែក​សមត្ថកិច្ច​លួច​ដឹកឈើ​ចូល​ទាំងយប់​ទាំង​ថ្ងៃ ទើប​គេ​ឃើញ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ជាច្រើន​នាក់​បាននាំគ្នា​ចុះមក​ត្រួតពិនិត្យ​តាម​រោង​សិប្បកម្ម កែច្នៃ និង ដេប៉ូ ជាក់ស្តែង​តែម្តង ដើម្បី​ជំ​រៈ​មន្ទិលសង្ស័យ​ទាំងឡាយ​នោះ​។​ ​P1040716

​លោក ទា គឹម​សុទ្ធ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២០​ខែសីហា​នេះ​ថា ដោយមាន​ការអនុញ្ញាតិ​ពី​អជ្ញាធរ​ខេត្ត​ឲ្យ​ជំនាញ​ ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ចុះ​ត្រួត​ពិនិត្យមើល​នៅតាម​ដេប៉ូ និង រោង​សិប្បកម្ម​កែច្នៃ​ក្នុង​ ​ក្រុង​សៀមរាប​ដែលមាន​ភាពមិនប្រក្រតី ឲ្យ​គោរព​តាមច្បាប់​ទម្លាប់​ត្រឹមត្រូវ​ឡើងវិញ​។ ​ ​លោក​បន្តថា ជាធម្មតា​វា​តែងតែមាន​ដេប៉ូ និង រោង​សិប្បកម្ម​មួយចំនួន​ដែល​ទើប នឹង​ ​បង្កើត​ថ្មី​មិនទាន់មាន​ច្បាប់ទម្លាប់ ដូច្នេះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មាន​តួនាទី​ចុះទៅ​ណែនាំ​ពួក​ ​គាត់​ដល់​កន្លែង​តែម្តង ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់​ពី​ច្បាប់​។ P1040728

លោក​បន្ថែមទៀតថា ទោះជា​យ៉ាង​ ​ណា​នៅតាម​ដេប៉ូ​ឈើ​ក្នុង​ខេត្តសៀមរាប បើតាម​លោក​ដឹង​សុទ្ធសឹងតែ​មានច្បាប់​ទម្លាប់ ហើយ​មាន​ប៉េសេ​គ្រប់​ចំនួន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ដែល​ពួកគេ​ស្នើសុំ​។ លោក​បញ្ជាក់ទៀតថា កម្លាំង​ ​រដ្ឋបាល​ព្រៃឈើ​ខត្ត​សៀមរាប​និង​បន្ត​ចុះ​ស្រង់​ស្ថិតិ​រហូត​គ្រប់​ដេប៉ូ និង រោង​សិប្បកម្ម​កែច្នៃ​ ​នៅក្នុង​ក្រុង​សៀមរាប និង តាម​បណ្តា​ស្រុក​ទាំងអស់​ផងដែរ​៕