​​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ បញ្ជូនទៅ​តុលាការ​

0

​កំពង់ចាម​៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​សមត្ថកិច្ច​ន​ការិយាល័យ​គរ​បាល​ប្រឆាំង​គ្រឿងញៀន និង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ចុះ​ប្រតិបត្តិ​ការបង្ក្រាប នៅ​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៤ ចំណុច​ភូមិ​ជយោ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​ ​ ​លោក វរៈសេនីយ៍ទោ សោម រស់ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ រួមមាន​៖ ១-​ឈ្មោះ ច​ន ចាន់ដន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ជយោ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ DSC02099

២-​កឿ​ន នៀត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ពីរ ឃុំ​ដងក្តារ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ និង ៣-​ឃាន ធា​រិ​ន (​ហៅ​ស្រួច​) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ ព្រែក​ពោធិ៍ ឃុំ​ផ្ទះ​កណ្តាល​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ ជនសង្ស័យ​ទាំង​៣​នាក់ ជា​មុខសញ្ញា​ជួញដូរ ចែកចាយ គ្រឿងញៀន ដ៏​សកម្ម ដោយ​គេ​យក​ថ្នាំញៀន ពី​ខេត្តសៀមរាប​មក​លក់ នៅ​ចំណុច​ខាងលើ​តែម្តង សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន ហើយ​ឆែកឆេរ រឹបអូស​វត្ថុតាង ថ្នាំញៀន​ក្រាម​ពណ៌​ស ១​កញ្ចប់​ធំ ទម្ងន់​៣.៥៩ ក្រាម និង​ដកហូត ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច ១​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា ១​គ្រឿង និង​សំភារៈ​សេព វេច​ខ្ចប់ មួយចំនួន​ផងដែរ ។​ ​ ​ករណីនេះ ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ​