សម្តេចវិបុលសេនាភក្តី សាយ ឈុំអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាសៀលថ្ងៃអាទិត្យ ទី៣០ ខែតុលា នេះ បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២ (PS2) នៅជិតសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ព្រះសីហនុ  ដែលមានសមត្ថភាពផលិតទឹកកខ្វក់បាន ៧,២០០ម៉ែត្រគីបក្នុងមួយថ្ងៃ និងបានអញ្ជើញពិនិត្យ បន្ទប់ទឹកសាធារណៈនិងទេសភាពនៅតាមបណ្តោយឆ្នេរសមុទ្រចាប់ពីឆ្នេរអូរឈើទាល រហូតដល់ដើមឈើ ចាំស្នេហ៍ ព្រមទាំងបន្តអញ្ជើញពិនិត្យផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុផងដែរ។

ក្នុងឱកាសនោះសម្តេចវិបុលសេនាភក្តី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីក ចម្រើន របស់ខេត្តព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធសំបូរបែប មានផ្លូវថ្នល់ ផ្លូវថ្មើរជើង បន្ទប់ទឹកសាធារ ណៈ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប គំនូសចរាចរណ៍ កម្រាលថ្មក្រនីត និងការដាំដើមឈើអមសងខាង ផ្លូវជា ដើមជាការទាក់ទាញនិងលើកកម្ពស់សោភ័ណភាពខេត្តព្រះសីហនុកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀតក៏ដូចជាការទាក់ទាញអ្នកវិនិយោគនិងភ្ញៀទេសចរមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនាពេលខាងមុខផងដែរ៕

(ដោយនាគសមុទ្រ)