លោកឧកញ៉ា ទៀ វិចិត្រគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តម ហ៊ុន ម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ សូម ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយក រដ្ឋមន្រ្តី នាពេលអនាគត។

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងជាបញ្ញវន្តខ្មែរដ៏ឆ្នើម មួយរូប ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ គុណធម៌ និងសុជីវធម៌ដ៏ល្អ ហើយទទួលបានការគោរព ស្រឡា ញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរទូទៅនិងទទូលបានការគោរពស្រឡាញ់រាប់អានពីថ្នាក់ ដឹកនាំនានាទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។ ឯកឧត្តម ហ៊ុន ម៉ាណែត ស័ក្តិសមជា បេក្ខភាពអនាគតនាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំដែលអាចធានាបាននូវដំណើរជាតិកម្ពុជាប្រកប ដោយ ភាពជឿជាក់ ភាពប្រាកដនិយម ធានាបាននូវអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ សាមគ្គីជាតិនិងកំពុង រួម ចំណែកដឹកនាំនិងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជនកម្ពុជា។

យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិ សម ជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម,ការលើកកម្ពស់កិត្យានុភាពជាតិនិងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕ (ដោយនាគសមុទ្រ)