​​ហាង​ខារ៉ាអូខេ​ស្រី​ម៉ៅ​ពាក់ព័ន្ធ​និង​ករណី​គ្រឿងញៀន​តុលាការ មិនទាន់​ចាត់វិធានការ​នៅឡើយ​

0

​ ​ស្ទឹងត្រែង​៖​ហាង​ខារ៉ាអូខេ​ស្រី​ម៉ៅ់ ដ៏​ពេញនិយម​សម្រាប់​យុវវ័យ និង​សិស្សានុសិស្ស ពាក់ព័ន្ធ​និង​ករណី​គ្រឿងញៀន ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ចុះបង្ក្រាប​កាលពី​យប់​ថ្ងៃ​២៤​ខែសីហា​ឆ្នាំ​២០១៤ និង​បាន​ឃាត់ខ្លួន​អ្នក​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន ចំនួន​៧​នាក់​រួម​និង​សម្ភារៈ​ជាច្រើន​ទៀត​នោះ មកដល់​ថ្ងៃទី​២៦​សីហា​នេះ តុលាការ​មិនទាន់​ចាត់វិធានការ​នៅឡើយ​។​ ​ ​DSCN9793

ប្រជា​ពលរ​ដ្ខ​ដែលមាន​លំនៅឋាន​ជិត​ហាង​ខារ៉ាអូខេ​ស្រី​ម៉ៅ​បាន​និយាយថា​ហាង​ខារ៉ាអូខេ​មួយ​នេះ ត្រូវបាន​គេ​ស្គាល់​ថា​ថៅកែ ឈ្មោះ គឿន​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់ ក្រុង​ស្ទឹងត្រែង​។​ខារ៉ាអូខេ​មួយ​នេះ​ត្រូវបាន​គេ​និយាយថា អ្នក​មក​ច្រៀង​ភាគច្រើន​ជា​យុវវ័យ សិស្សានុសិស្ស មក​រៀន​គេច​សាលា​នាំគ្នា​មក​ចូល​ខារ៉ាអូខេ ប្រើប្រាស់​គ្រឿងញៀន ដោយ​ឪពុកម្តាយ​មិនបាន​ដឹង​។​ ​ ​ប្រភព​បាន​បន្តទៀតថា​ខារ៉ាអូខេ​ស្រី​ម៉ៅ​ត្រូវបាន​គេ​បើក​ដំណើរ​ការរាប់​ឆ្នាំ​មកហើយ ទោះជា​គេ​ដឹងថា​ខារ៉ាអូខេ​នេះ មាន​យុវវ័យ សិស្សានុសិស្ស និង​ខ្លះទៀត​ជា​អ​និតិ​ជន​ចូលមក​ក៏ដោយ ក៏​គេ​មិនឃើញ​អាជ្ញាធរ ឬ​សមត្ថកិច្ច ពាក់ព័ន្ធ​ណា​អើពើ ចាត់វិធានការ​នៅឡើយ​។​ទើប​មក​ថ្ងៃ​ខាងលើ ត្រូវបាន​កំលាំង​អាវុធ​ហ​ត្ត ធ្វើ​ការចុះ​ឡោមព័ទ្ធ ឆែកឆេរ និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ រួម​និង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY) ចំនួន​៤៧ ជា​ប្រភេទ​ថ្នាំ​ឆ្កួត​និង​ដែល​បង្ក​ឱ្យ​យុវវ័យ បាត់​សតិ ខូចអនាគត​។​DSCN9795 (1)

​ ​ប្រភព​បន្តថា​ពាក់ព័ន្ធ​និង​ករណី​បង្ក្រាប​គ្រឿងញៀន​ចំនួន​៤​កន្លែង ផ្ទះ​ចំនួន​៣​ក​ន្លែ​និង​ហាង​ខារ៉ាអូខេ​មួយកន្លែង និង​បានធ្វើការ​រឹបអូស​វត្ថុតាង​ថ្នាំញៀន​៣៤៥០​គ្រាប់ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៦​នាក់ ជា​អ្នក​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។​រហូតមកដល់​ថ្ងៃទី​២៦​សីហា​នេះ​ជនសង្ស័យ​ទាំង​១៦​នាក់ កំពុងស្ថិត​ក្រោម​ការ​សា​សួរ​ពី​សមត្ថកិច្ច​នៅឡើយ​។​តែ​ក៏មាន​លេច​ឮថា មាន​អ្នកខ្លះ​កំពុង​រត់ការ​ទៅ​តុលាការ​ដើម្បី​រួចផុត​ពី​ការចោទប្រកាន់​។​ចំណែក​ផ្ទះ​ដែល​ធ្វើការ​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​៣៤០៤​គ្រាប់ ត្រូវបាន​ឃាត់​ម្ចាស់ផ្ទះ ចាក់សោរ​បិទ​រក្សា​ទុកជា​បណ្តោះអាសន្ន​។​តែ​ដោយឡែក​ហាង​ខារ៉ាអូខេ​ជា​កន្លែង​ប្រើប្រាស់​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន បង្ក​ឱ្យ​យុវវ័យ សិស្សានុសិស្ស ជាច្រើន​ភ្លេច​ការសិក្សា​នោះ ក្រោយពី​បង្ក្រាប​មកដល់​នៅ​ថ្ងៃទី​២៦​សីហា​នេះ នៅ​បើក​ដំណើរការ​យ៉ាង​រំភើយ ហាក់បីដូច​គ្មានអ្វី​កើតឡើង​។​ ​DSCN9797

ពាក់ព័ន្ធ​និង​ការបង្ក្រាប​គ្រឿងញៀន​នៅ​ហាង​ខារ៉ាអូខេ​ស្រី​ម៉ៅ អ្នកយក​ព័​ត៍​មានបាន​ទូរស័ព្ទ​ទៅ​លោក​គឿន ម្ចាស់​ហាង​ខារ៉ាអូខេ គេ​បាន​ឆ្លើយ​យ៉ាងខ្លី​ថា មិនបាច់​ចេះ​ទេ សមត្ថកិច្ច​គេ​ចេះ​ធ្វើការ​ហើយ ខ្ញុំ​គ្មាន​ពេល​និយាយ​ទេ ហើយក៏​បិទ​ទូរស័ព្ទ​ទៅ ករណី​ម្ចាស់​ហាង​និយាយ​យ៉ាង​ឡូយ​បែបនេះ ហាក់បីដូច​មាន​ខ្នងបង្អែក​នៅ​ពី​ក្រោយខ្នង​។​ ​ ​ទាក់ទង​ទៅ​និង​ហាង​ខារ៉ាអូខេ​ពាក់ព័ន្ធ​និង​ការបង្ក្រាប​គ្រឿងញៀន ហើយ​រហូតមកដល់​ថ្ងៃនេះ ហាង​ខារ៉ាអូខេ នៅតែ​ដំណើរការ កម្ពុជា​ថ្មី​បាន​ទូរស័ព្ទ​ទៅកាន់​លោក​ព្រះរាជអាជ្ញា​ប៉ែន សារ៉ាត់​សាលាដំបូង​ខេត្ត សុំ​ការបំភ្លឺ​លោក​បាន​បញ្ចាក់​ថា​រឿងនេះ លោក​មិនទាន់មាន​ចំណាត់ការ ដោយសារ​រឿង​មិនទាន់​ដល់ដៃ​លោក​នៅឡើយ រងចាំ​នគរបាល​យុ​ត្តិ​ធ​មិ៍​បញ្ជូនមក​សិន រឿង​បិទ​ហាង​ខារ៉ាអូខេ​ជា​បណ្តោះអាសន្ន​នោះ រងចាំ​ធ្វើការ​ស៊ើបអង្កេត​សិន​៕