​​នាយ នាយរង​និង​ពលទាហាន តំបន់​ប្រតិ​ប​ត្ត​ការ​ណ៏​សឹក​រង​ខេត្ត​ចូលរួម​ប្រជុំ ស្តាប់​បទ​បង្ហាញ​របស់​នាយការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អំពី​កត្តា​ធ្វើអោយ​ ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​

0

​ខេត្តកំពង់ឆ្នាំង​៖ ក្នុង​រយះពេល​៩​ខែ ឆ្នាំ​២០១៤ នេះ មនុស្ស​ចំនួន ៧៦​នាក់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នេះ​ជាការ​លើកឡើង​របស់លោក អៀរ ប៊ុនធឿន នាយការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ខណៈដែល​លោក​ត្រូវបាន​អញ្ជើញ​ជា​វាគ្មិន ធ្វើ​បទ​បង្ហាញ​អំពី​ច្បាប់​ចរាចរ​ណ៏​ផ្លូវ គោក ដល់​សិក្ខាកាម​ដែលមាន​នាយ នាយរង និង​ពលទាហាន ចំនួន​៧៧​នាក់​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នៅ​សាលប្រជុំ​របស់ អង្គភាព​ខាងលើ​នៅ​ពី​ព្រឹក ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៤ ។​1555382_368522216632936_2984053179212568064_n ​ ​

លោក នាយការិយាល័យ​ខាងលើនេះ​បាន​និយាយ​អោយដឹងថា​៖ ដោយមាន​ការអញ្ជើញ​ពី​លោក មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ​ត្រី ប្រាក់ វុ​ទ្ឋី ស្នងការ​នគរបាល​ខេត្ត បាន​ចាត់តាំង​អោយ លោក​ទៅធ្វើ​បទ​បង្ហាញ ស្តីអំពី​កត្តា​ដែល​នាំអោយមាន​គ្រោះថ្នាក់​ចរាចរ​ណ៏​ដល់​អង្គភាព ខាងលើនេះ ដោយ​ផ្តោតជាសំខាន់​លើ​ខ្លឹមសារ​ទូទៅ អំពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរ​ណ៏ អំពី​ស្លាក​សញ្ញា​គ្រោះថ្នាក់ និង​បទ​បញ្ញា​ត្តិ​ក្នុង​មាត្រា​មួយចំនួន​ពាក់​ព​ន្ឋ័​និង​ទោ​សទ​ណ្ឌ័ ដល់​អ្នកបង្ករ​អោយមាន​គ្រោះថ្នាក់​ចរាចរ​ណ៏ ។ ​10009323_368522386632919_6446278937457830269_n

លោក​ក៏បាន​លើកឡើង​ពី​គ្រោះថ្នាក់​ចរាចរ​ណ៏ រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៤ ផងដែរ​ដល់​សិក្ខាកាម​ ​ទាំងអស់ ក្នុង​នោះបាន​កើតឡើង​ចំនួន ១៦៦​លើក ( ឆ្នាំ​ចាស់​១៤៤​លើក​) ក្នុងនោះ​បានសម្លាប់​មនុ​ស្ស​ ​ចំនួន​៧៦​នាក់​(​ឆ្នាំ​ចាស់ ៦៥​នាក់​) រងរបួស​មនុស្ស ៣៣០​នាក់ (​ឆ្នាំ​ចាស់​២៨៤​នាក់​) គឺ​បាន​បញ្ចា​ក់ថាៈ​បាន​ ​កើន​ឡើងជា​រាងរាល់ថ្ងៃ គួរ​ព្រួយ​បារ​ម្ម​ណ៏ ។ ​ដោយហេតុ​នេះហើយ ទើប​លោកនាយ​នគរបាល​ការិយាល័យ​ផ្លូវគោក​របស់​ស្នងការដ្ឋាន​នគរ​បា​ ​ល​ខេត្ត​បាន​យកចិត្តទុកដាក់​ជាសំខាន់ លើ​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ ដោយបាន​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​ ​ច្បាប់ ចរាចរ​ណ៏ ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ សិក្សា​នុ​សិស្ស ដើម្បីអោយ​ចូលរួម គោរព​ច្បាប់​ចរាចរ​ណ៏​ទាំងអស់គ្នា ។​10169161_368522246632933_1298542608690258398_n

មុននឹង​បញ្ចប់ ក្នុង​សិក្ខាសាលា​នេះ ក៏មាន​ដាក់​ជា​សំណួរចម្លើយ​ដល់​សិក្ខា​ម ស្តីអំពី​កត្តា​ ​ដែល​នាំអោយមាន​គ្រោះថ្នាក់​ចរាចរ​ណ៏​ផងដែរ​។ ​ ​លោកនាយ​ការិយាល័យ ក៏បាន​ផ្តាំផ្ញើរ​ដល់​សិក្ខាកាម​ទាំងអស់ សូម​បើក​បរមាន​សុ​ជី​វធ​ម៏ ពិសេស​ ​បើ​ស្រវឹង​សូមកុំ​បើកបរ​ជាដើម នៅ​ចុងបញ្ចប់ លោក​ក៏បាន​ចែក​ផ្ទាំង​រូបភាព​ដែល​ផ្តល់​ដោយ នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដល់​នាយ នាយរង និង​ពលទាហាន​ជា​សិក្ខា​ម​ផងដែរ​ ​ដើម្បី​ទុក​បង្ហាញ​មិត្ត​ភ័​ក្រ និង​ក្រុមគ្រួសារ​ស្វែងយល់ អំពី​ច្បាប់​ច​រា​រណ៍​៕