ក្រុមជនដៃដល់បាញ់សម្លាប់ជនជាតិចិនក្នុងបុរីBLUE SKYផ្ទះ A252ក្រុងព្រះសីហនុត្រូវសមត្ថកិច្ច តាមបាប់បានហើយ

0

ខេត្តព្រះសីហនុ៖លោឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹង ថាករណីស្រាវ ជ្រាវបង្ក្រាប ឃាដ្ឋកម្មគ្រោងទុកជាមុនសម្លាប់ជនជាតិចិនម្នាក់ដោយអាវុធខ្លីចំនួន០៣គ្រាប់ស្លាប់ក្នុងបុរីBLUE SKYផ្ទះ A252 ក្រុម២២ភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១ វាលាម៉ោង១៣និង៣០នាទីនោះជនដៃដល់ជាឃាដកនិងបក្ខពួកត្រូវបានចាប់ខ្លូនបានហើយ ។

ដោយក្នុងករណី នេះកំលាំង ជំនាញ ព្រហ្មទណ្ឌ កំរិតស្រាល និងអធិការក្រុងចុះ ស្រាវជ្រាវដល់កន្លែងកើតហេតុរហូត ដល់កំនត់ មុខសញ្ញាបាននិងចេញប្រតិបត្តិការណ៌ភ្លាមៗ។និងមានការសហការណ៌ល្អលោកស្នងការរាជធានីខេត្តពាក់ព័ន្ទ និង សម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញា ខេត្តព្រះសីហនុ.រតនគីរី.ស្ទឹងត្រែង. កំពតនិងរាជធានីភ្នំ ពេញជាពិសេសមាននាយកដ្ឋានកណ្ដាលសន្តិសុខនិងនាយកដ្ឋានព្រហ្មទណ្ឌ .ប្រើប្រាស់ រយះពេល១៤ថ្ងៃសមត្ថ កិច្ច បង្ក្រាប បានដោយជោគជ័យ។ក្នុងនោះ ចាប់បានជនសង្ស័យចំនួន០៤នាក់ រូមមាន ប្រុស១នាក់ជនដៃ ដល់ (ចិន) .ខ្មែរ២នាក់ស្រីរួមគំនិតនិងវៀតណាមម្នាក់ស្រីតែ(ចរឹតប្រុស)រួមគំនិត។និងបានធ្វើការ ដកហូត វត្ថូតាង បាន៖អាវុធ  ខ្លី១ដើម(CF98-9.ខ្មៅ).បង់ ២.គ្រាប់9mm. ១៩ គ្រាប់.បំពុងផ្ទប់សម្លេង ១(ស៊ីឡង់)-រថយន្ត ១គ្រឿង ម៉ាកAUDA7ព៏ណប្រភេះ-ពិល១-និងសារធាតុញៀណនិងកញ្ឆាមួយចំនួន។

  បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កំរឹតស្រាល កំពុងបន្តនីតិវិធី៕

ដោយនាគសមុទ្រ