លោកយាយម៉ែន ឃន អាយុ១០១ឆ្នាំ យំទារឱ្យកូនជូនទៅចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩បន្ទាប់ពីទទួលពត៌មានបានពីការផ្សព្វផ្សាយ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង

0

ខេត្តព្រះសីហនុ៖ បើតាមការឱ្យដឹងពីបុត្រ បុត្រធីតា របស់លោកយាយ ម៉ែន ឃន អាយុ១០១ឆ្នាំមានទីលំនៅ ក្នុងក្រុម ទី៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ  បានឱ្យដឹងថា លោកយាយ ម៉ែន ឃន បន្ទាប់ពីទទួលពត៌មានបានពីការផ្សព្វផ្សាយ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី៣ ជូន ប្រជាពលរដ្ឋរួចមក លោកយាយក៏មានបំណងចាក់វ៉ាក់សាំងដុសទី៣នេះដែរ ពីព្រោះ លោកយាយធ្លាប់ ទទូល បាន ការចាក់វ៉ាក់ សាំងដុស ទី១និងទី២ រូចហើយ គឺនៅតែដុស ទី៣ ប៉ុណ្ណោះដូចនេះ លោកយាយបានឱ្យកូនៗ របស់គាត់ជូន គាត់ទៅចាក់វ៉ាក់សាំងពេលនោះកូនៗគាត់បានប្រាប់គាត់ថាម៉ែចាស់ហើយមិនបាច់ទេហើយពេលម្តាយគាត់ឮពាក្យនេះស្រាប់តែម្តាយគាត់យំខឹងពួកគាត់ជាកូនៗចៅ ពេល នោះពួកគាត់ក៏បានដឹកលោក យាយ ទៅទទួលការ ចាក់វ៉ាសាំងតាមការស្នើសុំរបស់លោកយាយ ទៅតាម គម្លាត នៃដូសនីមួយៗ និងតាមការណែនាំ របស់ក្រុម គ្រូពេទ្យ។

ក្នុងនោះបើតាមកូនៗរបស់លោកយាយបានប្រាប់ឱ្យដឹងបន្ថែមថា បន្ទាប់ពីលោកយាយបានទទួល ការ ចាក់វ៉ាក់សាំង តាំងពីដូសទី១ រហូតមកដល់ដូសទី៣ ដែលជាដូសជុំរុញរួច មកដល់ពេលនេះសុខភាព របស់ លោកយាយមិនមានបញ្ហាពីផលរំខានរបស់វ៉ាក់សាំងនោះទេ មិនតែប៉ុណ្ណោះលោកយាយថែមទាំង ទទួលទាន អាហារបានជាងពីមុនទៀតផង និងមានសុខភាពល្អធម្មតាទេ។

លោក គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃតី០៩ ខែធ្នូឆ្នាំ ២០២១នេះ ខណៈ លោកបាននាំយកយកអំណោយរបស់ សម្ដេចអគ្គ មហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជា ណាចក្រកម្ពុជា លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាកសម្ដេចតេជោ ហ៊ុន សែន ជូនចំពោះលោក យាយ និងកោតសរសើរចំពោះទឹកចិត្ត ក្លាហានរបស់លោកយាយ ដែលមានវ័យរហូតដល់ទៅជាង១០១ឆ្នាំ យំទារឱ្យកូនចៅជូនទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយលោកយាយចាក់បានដូសទី៣រួចហើយ។ ការសម្រេចចិត្តរបស់លោកយាយ គឺសបញ្ជាក់ឱ្យឃើញថាលោកយាយ ជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាតេជោហ៊ុនសែនដែលសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់យើងដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជូនពរទៅដល់លោកយាយសូមឱ្យមានសុខភាពល្អ ដើម្បីជា ម្លប់ ដល់កូនចៅចៅទួត នៃក្រុមគ្រួសារបានយូរអង្វែងបន្តទៅទៀតផងដែរ៕