លោកឧកញ៉ា ទៀ វិចិត្រ មនុស្សចំនួនជាង១០នាក់ជួបគ្រោះថ្នាក់ក្នុងលំហរសមុទ្រ ត្រូវបានជួយសង្រោះទាន់ពេលវេលា

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ចំនួន៣គ្រឿងភ្លាមៗចេញទៅ លម្ហសមុទ្រ ក្នុងខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ដែលជួបឧបហេតុ ចំនួន២ករណីផ្សេងគ្នា ក្នុង ពេលតែមួយ នៅលើលម្ហសមុទ្រ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណីគ្រោះថ្នាក់២ករណីផ្សេងគ្នា ក្នុងពេលតែមួយ នៅលើលម្ហសមុទ្រ នោះរួមមាន៖- ករណីទី១ គឺផ្ទុះឆេះម៉ូតូទឹក មួយគ្រឿងពេលកំពុងធ្វើដំណើរ ចេញពីខេត្ត ព្រះសីហនុ ទៅកោះរ៉ុងសន្លឹម បណ្តាលឲ្យជនរងគ្រោះចំនួន២នាក់នៅលើម៉ូតូទឹក ឆេះរងបួស។

ករណីទី២ ទូកដឹកសម្ភារៈ មួយគ្រឿង កំពុងធ្វើដំណើរនៅផ្ទៃសមុទ្រ មានមនុស្សរួមដំណើរក្នុងទូកចំនួន ១០នាក់ ក្នុងនោះមានក្មេងចំនួន  ៣នាក់  (ស្រីចំនួន ២នាក់  ) ពេលមកដល់ចំណុចខាងជើងកោះដែកគោល ទូកក៏បាន បែក ក្តាបាត បណ្តាលមកពីទឹករលកធំៗ ។

បច្ចុប្បន្នជនរងគ្រោះទាំងអស់ត្រូវបានលោកឧកញ៉ាទៀវិចិត្រដឹកនាំក្រុមការងារផ្ទាល់ធ្វើការអន្តរាគមន៍ជួយសង្គ្រោះដោយជោគជ័យ និងបញ្ជូនតាមអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុ ដោយ សុវត្ថិភាព ចំណែកជងរងគ្រោះដែលរងរបួស ក្រុមការងាររបស់លោកឧកញ៉ា បានបញ្ជូនតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕

 

(ដោយនាគសមុទ្រ)