ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងសម្រុកជួសជុលកែលំអឡើង វិញដើម្បីត្រៀមអោយប្រកាសប្រធានយុវជនគណបក្សប្រជាជនខេត្ត

0

ខេត្តកំពង់ឆ្នាំង ស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ត្រូវបាន ក្រុមជាង មានទាំងឯកជន និងរដ្ឋ កំពុងសម្រុក ជួសជុលកែលម្អ សោភ័ណភាពឡើងវិញ ក្នុងរយៈ ពេលប៉ុន្មានថ្ងៃកន្លង ទៅនេះ ។

ការជួសជុលកែលម្អស្នាក់ការគណបក្សឡើងវិញនេះត្រូវបាន គណៈ កម្មាធិការគណបក្សប្រជាជន ខេត្តកំពង់ ឆ្នាំងបានបញ្ជាក់ថាគឺឲ្យទាន់មុនថ្ងៃប្រកាស ប្រធានយុវជនគណបក្សប្រជាជនខេត្តក្នុងពេលដ៏ខ្លីខាងមុខនេះ ។

មន្ត្រីនៃមន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំងមួយរូប ដែលកំពុងធ្វើសកម្មភាពជួសជុលកែលំអរនៅក្នុងស្នាក់ការគណបក្ស បានបញ្ជាក់ថា ការជួសជុលកែលម្អស្នាក់ការគណបក្សប្រជាជននេះ គឺធ្វើឡើងដោយ ក្រុមហ៊ុន ច្រើនខុសគ្នាមានទាំងរដ្ឋ គឺ
មន្ទីរសាធារណការខេត្ត និងឯកជន ដែលទទួលការងារជួសជុល ធ្វើការងារខុសៗគ្នា ក្នុងនោះមានចាក់ដីបំពេញនិងដាំស្មៅដាំដើមឈើ ចាក់កៅស៊ូ ac ក្រាលការ៉ូឡាជួសជុលដំបូល លាបថ្នាំ និងកែលំអរប្រព័ន្ធអំពូលភ្លើងជាដើម ការងារសាង សង់នេះមានរយៈពេលមួយសប្តាហ៍មកហើយគឺធ្វើយ៉ាងណាឱ្យទាន់មុនប្រកាស ប្រធានយុវជនគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងក្នុងពេលដ៏ខ្លីខាងមុខនេះ ។

តាមការពិនិត្យស្ថានភាពជួសជុលមានការសម្រុកយ៉ាងខ្លាំងដែលតាមព័ត៌មានថានឹងហើយមុនថ្ងៃទី15 ខែមករានេះ ដើម្បីរៀបចំពិធីដ៏ធំមួយ៕ ដោយ​សុខ គឹមសៀន