ឈ្មួញ ជើងខ្លាំង រកស៊ីដឹកជញ្ជូន ឈើខុសច្បាប់ សមត្ថកិច្ច ជំនាញ ខេត្ត ព្រះវិហារ.និង កំពង់ធំ អសមត្ថភាព បង្រ្កាប

ខេត្តកំពង់ធំ ÷ លោក.តុលា.ត្រូវ បាន គេស្គាល់ច្បាស់ថា ជាឈ្មួញឈើជើងខ្លាំង ខាងដឹកជញ្ជូនឈើប្រណិតដោយខុសច្បាប់   ដោយប្រ​មធ្យោបាយ​ រថយន្ដ​ម៉ាស្តាដែល មេព្រៃ ខេត្ត ព្រះវិហារ.និង ខេត្ត កំពង់ធំ.ពុំមាន លទ្ធភាព ក្នុង ការ បង្រ្កាប.ដោយ សារ តែត្រូវបាន ឈ្មួញ សែនជាប្រចាំ។
យោង តាមសេចក្តី រាយការណ៍ បានបញ្ជាក់ថា បទល្មើស ដឹកជញ្ជូន ផលអនុផល ព្រៃឈើ ដោយ ខុស ច្បាប់.ឆ្លង កាត់ មុខផ្នែករដ្ឋបាលព្រៃឈើរវាង ក្រោមការគ្រប់គ្រងលោក ស៊ុប.ស៊ីវត្ថា រដ្ឋបាលព្រៃឈើរវាង ស្រុក រវៀង ខេត្ត ព្រះវិហារ.ចូលមកខេត្តកំពង់ធំ តាមបណ្តោយផ្លូវលេខ៦២ ចូល មកខេត្តកំពង់ធំ.ឆ្លង កាត់ សង្កាត់ រដ្ឋបាល ព្រៃឈើ សាលា វិស័យ ចូលមកដេប៉ូឈើមួយកន្លែង ក្នុង ខេត្ត កំពង់ធំ ដោយ រលូន.និងមួយចំនួនទៀតដឹកហួសទៅភ្នំពេញ ។

ប្រភព ព័ត៌មាន ច្បាស់ការ បានឲ្យដឹងថា រថយន្ត ដឹកឈើ ចេញពី ស្រុក រវៀង និងស្រុក សង្គមថ្មី ឆែប ដែល មានឈ្មោះ ធី តាកូម៉ា និងលោក តុលា ដែលមានរថយន្តចំនួន៣គ្រឿង សម្រាប់ ការដឹកជញ្ជូនឈើដោយរលូន
ដោយសកម្មភាព ដឹក ឈើទាំងនេះ សុទ្ធតែ ឆ្លងកាត់ តាម ប្រព័ន្ធ ទូរស័ព្ទ ទៅជំនាញរដ្ឋបាលព្រឈៃអស់ហើយ។
បើទោះបីជា សកម្មភាព ដឹក ជញ្ជូន ឈើ ទាំងនេះ បានចរាចរណ៍ នៅលើ ដងផ្លូវ យ៉ាងគគ្រឹកគគ្រេង ក៏មិនអានធ្វើឲ្យ នាយខណ្ទ រដ្ឋបាល ព្រៃឈើ កំពង់ធំ និងនាយផ្នែករវៀង មានឆន្ទះក្នុងការបង្រ្កាបបានដែរ៕
មហាជន ដែលបានឃ្លាំំមើលហេតុការណ៍ បាននឹកហួសចិត្តនិង ភាពកំសុយរបស់ សមត្ថកិច្ច ជំនាញ រដ្ឋបាល ព្រៃឈើ.អសមត្ថភាព ក្នុង ការ បង្រ្កាប បទល្មើស ខុសច្បាប់.ទើប សំណូមពរ ឲ្យលោក ប្រាក់.សុវណ្ណ.អភិបាល ខេត្ត ព្រះវិហារ.និងលោក.ងួន រតនៈ អភិបាល ខេត្តកំពង់ធំ ក្នុង នាម ជា ប្រធា នគណ:បញ្ជាការ ឯកភាព រដ្ឋបាល ខេត្ត សូមមេត្តាជួបលុបបំបាត់ប្រពៃណី ដឹកឈើ ខុសច្បាប់ ផង ព្រោះ ថ្នាក់ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ.បាន បញ្ជាក់ យ៉ាង ច្បាស់ ថា.កិច្ច ការបង្រ្កាបបទល្មើស មិនមែន តូនាទីក្រសួងទៀតឡើយ បានទម្លាក់ឲ្យថ្នាក់ខេត្តហើយ៕
ដោយ ប៊ុន រដ្ឋា