​ដំណើរ​ទស្សនកិច្ច​សិក្សា​និស្សិត​វិទ្យាស្ថាន វ៉ាន់ដា សាខា​ខេត្តសៀមរាប ជំនា​ន់ទី​២ ​ទៅ​រោងចក្រ​ផលិត​ទឹករ៉ែ​ធម្មជាតិ អូ គូលែន​

0

​ ​សៀមរាប ៖​នៅ ថ្ងៃ​សុក្រ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៤ កន្លងទៅ​វិទ្យាស្ថាន វ៉ាន់ដា សាខា​ខេត្តសៀមរាប បាន​ដឹកនាំ​និស្សិត​ជំនា​ន់ទី​២​ទៅ ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ​ផលិត​ទឹករ៉ែ​ធម្មជាតិ អូ គូលែន ស្ថិតនៅ​ភូមិ​ត្បែង​កើត ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​។ ហើយ​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​គណៈ​គ្រប់គ្រង វិទ្យាស្ថាន វ៉ាន់ដា សាខា​ខេត្តសៀមរាប បាន​ដឹកនាំ​និស្សិត​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ក្រុមហ៊ុន Kulara Water Co., Ltd ។​ទស្សនកិច្ច​សិក្សា​លើក​ទី​២​នេះ​មានការ​ចូលរួម​ពី​សំណាក់​និស្សិត​ជំនា​ន់ទី​២ សិក្សា​ពេលព្រឹក និង​ពេល​រសៀល ព្រមជាមួយ​បុគ្គលិក សាស្ត្រាចារ្យ មួយចំនួន​ផងដែរ​។ ​1

គណៈ​គ្រប់គ្រង​វិទ្យាស្ថាន បាន​បញ្ជាក់ថា​និស្សិត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ត្រូវបាន​ផ្ដល់ឱកាស​ឲ្យ​ចុះ​កម្មសិក្សា សិក្សា​ស្វែងយល់​អំពី​ការអនុវត្តន៍​ការងារ​ជាក់ស្ដែង​នៅតាម​បណ្ដា​ក្រុមហ៊ុន និង​តាម​ស្ថាប័ន​ផ្សេងៗ ដើម្បី​បន្ថែម​ចំណេះដឹង​មួយកម្រិត​ទៀត​ទៅលើ​ការសិក្សា​ទ្រឹស្ដី​នៅក្នុង​វិទ្យាស្ថាន​។ ការសិក្សា​តែ​លើ​ទ្រឹស្ដី​មិន​គ្រប់គ្រាន់​នោះទេ ហេតុនេះហើយ​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន វ៉ាន់ដា សាខា​ខេត្តសៀមរាប បានរៀបចំ​ទស្សនកិច្ច​សិក្សា​ក្រោម​ប្រធានបទ ការគ្រប់គ្រង​ខ្សែសង្វាក់​ផលិតកម្ម របស់​រោងចក្រ​ផលិត​ទឹករ៉ែ​ធម្មជាតិ អូ គូលែន ដើម្បី​ឲ្យ​និស្សិត​យល់​កាន់តែច្បាស់​អំពី​វិធីសាស្ត្រ​ក្នុងការ​ស្វែងរក និង​ការគ្រប់គ្រង ។

សាស្ត្រាចារ្យ​ជំនាញ​គណនេយ្យ​ថ្លៃដើម​និង​សាស្ត្រាចារ្យ​មួយចំនួនទៀត​ក៏បាន​ចូល រួម​ដឹកនាំ​និស្សិត​ជាមួយ​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន ចូលរួម​ស្ដាប់​បទ​បង្ហាញ​របស់​ភាគី​រោងចក្រ ស្ដីពី​ការគ្រប់គ្រង​ខ្សែសង្វាក់​ផលិតកម្ម និង​ដំណើរការ​ផលិតកម្ម​ទាំងមូល​ផងដែរ​។ និស្សិត​ដែល​ទៅ​ចូលរួម​ទស្សនកិច្ច សិក្សា​នេះ​ត្រូវ​ប្រមូល​ឯកសារ​ដើម្បី​រៀបចំ​កិច្ចការ​ស្រាវជ្រាវ សម្រាប់​មុខវិជ្ជា​គណនេយ្យ​ថ្លៃដើម ហើយ​និស្សិត​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ​ត្រូវ​ជួប​សម្ភាសន៍ និង​ប្រមូល​ឯកសារ​ពី​ផ្នែក​ផលិតកម្ម និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​របស់​រោងចក្រ​ពា​ក់​ព័ន្ធ​ជាមួយ​ថ្លៃដើម​នៃ​ការផលិត​ថា​តើ​ក្នុង​មួយ ខួប​ផលិតកម្ម ត្រូវ​ប្រើប្រាស់​វត្ថុធាតុដើម​ផ្ទាល់​, កំលាំង​ពលកម្ម​ផ្ទាល់ និង​ចំណាយ​ផលិតកម្ម​ប្រយោល​? ​ដោយឡែក​បច្ចុប្បន្ន​និស្សិត​

វិទ្យាស្ថាន វ៉ាន់ដា មាន​ចំនួន​ច្រើន ហើយ​ខាង​រោងចក្រ​បានកំណត់​ចំនួន​ក្នុង​កម្រិត​មួយ​ជាក់លាក់​ក្នុង​ការចូល​បំពេញ​ទស្សនកិច្ច​សិក្សា​មួយ​លើកៗ​ដូចនេះ គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​បានសម្រេច​ដឹកនាំ និស្សិត​ជំនាន់​២ មក​បំពេញ​ទស្សនកិច្ច​សិក្សា​ជា​ពីរលើក​គឺ​លើក​ទី​១​នៅ​ថ្ងៃ​សុក្រ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៤ និង មួយលើកទៀត​សម្រាប់​និស្សិត​សិក្សា​ពេលយប់ និង​ពេល​ចុង​សប្តាហ៍​ឲ្យ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ថ្ងៃ​សុក្រ​ទី​០៣ ខែតុលា ឆ្នាំ​២០១៤​។23

វិទ្យាស្ថាន វ៉ាន់ដា សាខា​ខេត្តសៀមរាប​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១២ តាម​ប្រកា​សលេខ ២៦៣០ អយក​.​ប្រក របស់ ក្រសួង​អប់រំ​យុវជន និង​កីឡា​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ហើយ​ត្រូវបាន​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា វាយតម្លៃ​ផ្ដល់​ការទទួលស្គាល់​គុណភាព​អប់រំ​ពេញ​សិទ្ធ លើ​ដំណើរការ​បណ្ដុះបណ្ដាល​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៣​។ វិទ្យាស្ថាន​បាន​បណ្ដុះបណ្ដាល​និស្សិត​ពីរ​ជំនាន់​រួចមកហើយ​ដែលមាន​ចំនួន​សរុប​ជិត ៦៣០ នាក់​។ដោយ ខេង ខេមរា