លោកឧកញ៉ា ទៀ វិចិត្រនាំយកសត្វព្រៃកម្រចំនួន៣ក្បាលយកទៅ ព្រលែងនៅព្រៃធម្មជាតិដើម្បីបានរស់រានមានជីវិតឡើងវិញ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វឈ្លូស ចំនួន១ក្បាល សត្វពង្រូល ចំនួន១ក្បាល និងសត្វ អន្សង ចំនួន១ក្បាលទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វព្រៃកំរទាំង៣ប្រភេទនេះ លោក ទទូលបានពីបងប្អូន ប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូន ដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋ ប្រាប់ ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោក ឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វនិងលែងសត្វជាបន្តបន្ទាប់។

ជាមួយគ្នានេះលោកឧកញ៉ា ទៀវិចិត្រ បានថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃទាំង នេះមកអោយព្រលែងក្នុងព្រែធម្មជាតិ។លោកឧកញ៉ាទៀវិចិត្រក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕

(ដោយនាគសមុទ្រ)