ជនសង្ស័យចំនួន១១នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លូនជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

0

ខេត្តព្រះសីហនុ៖  លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឱ្យដឹងថាមានមនុស្សចំនួន ១០នាក់ត្រូវបានចាប់ខ្លូនជាបន្តបន្ទាប់ពាក់ព័ន្ធបទល្មើស ជួញ ដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ។

ជនសង្ស័យ​រូមមានទី១- ឈ្មោះ  រិន សុភា ហៅ អាអ៊ុយ ភេទប្រុស អាយុ ១៨ឆ្នាំ  ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទី លំនៅបច្ចុប្បន្ន  ក្រុម២៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ២-ឈ្មោះ សាំង ឡាយ ហៅ អាចាស់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិន ពិតប្រាកដ ទីលំនៅក្រុម២២ ភូមិ១ សង្កាត់១ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ។៣-ឈ្មោះ ហាស់ សារុត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិន ពិតប្រាកដ ទីលំនៅ ក្រុមទី១៧ភូមិ១សង្កាត់១ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចបានធ្វើការដក់ហូតបានវត្តុតាងរូមមាន ៖  ម្សៅសថ្លា  ចំនួន ២កញ្ចប់តូច ទម្ងន់០,៤០ ក្រាម- ដែកកេះ   ០១- ទូរស័ព្ទដៃ ០១គ្រឿង- ម៉ូតូ ម៉ាក Today ពណ៌ទឹក្រូច គ្មានស្លាកលេខ ០១គ្រឿង។ជនសង្ស័យទាំង៣ នាក់ត្រូវបានចាប់ខ្លូន នៅត្រង់ចំណុច (ផ្លូវក្បាលឆាយ មុខបញ្ជាការដ្ឋានអង្គរក្ស)ស្ថិតក្នុងក្រុមទី២២ភូមិ១សង្កាត់១ក្រុងព្រះសីហនុខេត្តព្រះសីហនុនៅថ្ងៃ ទី២ ខែ មិនា ឆ្នាំ២០២២។

ទី៤-ឈ្មោះ ហ៊ឺម ចាន់ថេត ហៅអាខ្លាអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ក្រុម១១ភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ។៥-ឈ្មោះ វិ  ភូ ហៅអាតុ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិប្រាកដ  រស់នៅ ភូមិ១សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។៦-ឈ្មោះ គឹម ដារ៉ាវុទ្ធី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី  រស់នៅ ភូមិ១សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។៧-ឈ្មោះ សុគន្ធ ភក្តី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចបានធ្វើការដក់ហូតបានវត្តុតាងរូមមាន-ម្សៅសថ្លាចំនួន០៤ កញ្ចប់ទម្ងន់០.៦២ក្រាមជំពាមចំនួន១គ្រាប់ឃ្លីចំនួន០៣គ្រាប់ទូរសព្ទ័០២គ្រឿងទុលវីស០១ដើម។ជនសង្ស័យទាំង០៤នាក់ខាងលើត្រូវបានចាប់ខ្លូនចំនុចផ្សារភូមិថ្មីស្ថិតក្រុម១១ភូមិ៣សង្កាត់លេខ០៣ក្រុងព្រះសីហនុខេត្តព្រះសីហនុ ។ទី៨. ឈ្មោះ ញ៉ែម បូរ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ ៣ ក្រុងព្រះសីហនុ (ជិតវត្តក្រោម)។ ៩. ឈ្មោះ ទូច វណ្ណៈ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ស្នាក់នៅក្រុមទី១១ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ(ភូមិថ្មី)។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចបានធ្វើការដក់ហូតបានវត្តុតាងរូមមាន ៖  – ម្សៅសថ្លា ចំនួន០១កញ្ចប់ ទម្ងន់០,២៣ក្រាម- ខ្សៀជក់ ចំនួន ០៤- ដបជក់ ចំនួន ០១ – ដែកកេះ ចំនួន ០៣- កន្ត្រៃ ចំនួន ០- ដាវដែក ចំនួន ០២ដើម – ទូរស័ព្ទដៃ ចំនួន ០១គ្រឿង-ប្រាក់ចំនួន៥ម៉ឺន។ជនសង្ស័យ២នាក់ខាងលើត្រូវបានចាប់ខ្លូននៅចំណុចមុខតុលាការចាស់ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុង ព្រះសីហនុកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ។ទី១០ ឈ្មោះ ដន សុខនី ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន ក្រុម៣៥ ភូមិ៣ទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ។ទី១១ឈ្មោះ ប្រាជ្ញ  ង៉ុយ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ក្រុមទី៣៥ ភូមិ៣ទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ។ ១/ ឈ្មោះ ដន សុខនី ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន ក្រុម៣៥ ភូមិ៣ទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ។ដកហូតវត្ថុតាងរួមមាន:- ម្សៅសថ្លា ចំនួន ១០កញ្ចប់ ទម្ងន់២,០៥ក្រាម- ដបជក់ ចំនួន ០១- ដែកកេះ ចំនួន ០៥- កន្ត្រៃ ចំនួន ០២- ទូរសព្ទដៃចំនួន០២គ្រឿង- ប្រាក់ ចំនួន ៨មីនរៀល។ជនសង្ស័យទាំង២ត្រូវបានចាប់ខ្លូននៅចំណុចក្រុម៣៥ ភូមិ៣ទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុថ្ងៃទី០៣ ខែ មិនាឆ្នាំ ២០២២។

បច្ចុប្បន្នជនសង្ស័យចំនួន១១នាក់ខាលើនារសៀលថ្ងៃទី០៥ខែមិនាឆ្នាំ២០២២ត្រូវបានកម្លាំងការិយាល័យ ប្រឆាំង គ្រឿងញៀនកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រៈសីហនុដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

(ដោយនាគសមុទ្រ)