មនុស្សចំនួន ១០នាក់ត្រូវបានចាប់ខ្លូនពាក់ព័ន្ធបំផុសប្រជាពលរដ្ឋជិត ៣០០នាក់ចូលទៅកាន់កាប់ ទន្ទ្រានដីរបស់រដ្ឋដោយខុសច្បាប់ក្នុងស្រុកកំពង់សីលា

0

ខេត្តព្រះសីហនុ៖ មានប្រជាពលរដ្ឋជិត ៣០០ នាក់មកពីស្រុកកំពង់សីលា ស្រុកព្រៃនប់ ស្រុកស្ទឹងហាវនិង ភាគ ច្រើនមកពីខេត្តកំពង់ស្ពឺត្រូវបានមេខ្យល់បំផុសឲ្យ ចូលទៅទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់នៅ ក្នុងភូមិសាស្ត្រ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ជុំវិញបញ្ហារនេះ លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលាបានឲ្យដឹងថាក្រោយពីមានសកម្មភាព បែបនេះនាថ្ងៃទី១៣ ខែ មិនា ឆ្នាំ ២០២២ លោកក៏បានទទូលបទបញ្ជារ ដឹកនាំកម្លាំង គណ:បញ្ជាការឯកភាពស្រុកកំពង់សីលា  រួមមានកម្លាំងនគ របាលនៃអធិការដ្ឋាននគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក កមកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ  ៤០២   កម្លាំងបរិស្ថាន បានចុះបង្ក្រាប ករណីចាប់ដីអាណាធិបតេយ្យ នៅចំណុច គីឡូលេខ  ១៧   ក្នុងភូមិ ចាំស្រី  ឃុំ កំពង់ សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែល ប្រជាពលរដ្ឋ ប្រមាណ  ២៩៥នាក់  ក្នុង នោះស្ត្រី  ១១៣ នាក់  បានចាប់ ដីអាណាធិបតេយ្យ  នៅ ចំណុច គីឡូលេខ  ១៥ ដល់គីឡូលេខ ១៧ ស្ថិតក្នុង ភូមិ ចាំស្រី  ឃុំកំពង់សីលា  ស្រុកកំពង់សីលា  ខេត្តព្រះសីហនុ ។

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមអាណាធិបតេយ្យកាន់កាប់ទន្ទ្រានដីរដ្ឋខាងលើកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយ ជាមេខ្យល់បានចំនួន  ១០នាក់  ដោយក្នុងនោះ ០៣ នាក់ជាតៃកុងឡានដឹកជញ្ជួន មនុស្សមកធ្វើសកម្មភាព ។មនុស្សទាំង១០នាក់រូមមាន៖.ឈ្មោះ  ផាត់  ទី  ភេទប្រុស  អាយុ២២ឆ្នាំ  ភូមិវាល  ឃុំកំពង់សីលា  ស្រុកកំពង់សីលា  ខេត្តព្រះសីហនុ។.ឈ្មោះ  ជា  ផាន់ណាក់  ភេទប្រុស  អាយុ៤៨ឆ្នាំ  ភូមិ៤  ឃុំអូរត្រេះ  ស្រុកស្ទឹងហាវ  ខេត្តព្រៈសីហនុ ។.ឈ្មោះ  ឡេង  ចាន់លីម  ភេទប្រុស  អាយុ២៨ឆ្នាំ  ភូមិចាំស្រី  ឃុំកំពង់សីលា  ស្រុកកំពង់សីលា  ខេត្តព្រៈសីហនុ  ។ឈ្មោះ  ខៀវ  រ៉ន  ភេទប្រុស  អាយុ៦០ឆ្នាំ  ភូមិខ៣  ឃុំសំរ៉ុង  ស្រុកព្រៃនប់   ខេត្តព្រៈសីហនុ  ។ឈ្មោះ  ស៊ុ  លី  ភេទប្រុស   អាយុ៤៣ឆ្នាំ  ភូមិត្នោត  ឃុំក្រាំងចេក  ស្រុកឧត្តុង  ខេត្តកំពង់ស្ពឺ។ ឈ្មោះ  រិន  លីហូវ  ភេទប្រុស  អាយុ៣៣ឆ្នាំ  ភូមិត្រពាំងក្រឡឹង  ឃុំគីរីវ័ន្ត  ស្រុក ភ្នំស្រួច  ខេត្តកំពង់ស្ពឺ។ .ឈ្មោះ  ខាត់  សៀន  ភេទប្រុស  អាយុ៤៥ឆ្នាំ  ភូមិ៤  ឃុំអូរត្រេះ  ស្រុកស្ទឹង ហាវ  ខេត្តព្រៈសីហនុ (អ្នកបើកបរ)។ .ឈ្មោះ  ខាត់  សំណាង  ភេទប្រុស  អាយុ៥៨ឆ្នាំ  ភូមិ១  ឃុំត្រែងត្រយឹង  ស្រុក ភ្នំស្រួច  ខេត្តកំពង់ស្ពឺ(អ្នកបើកបរ)។ .ឈ្មោះ  ឃុំ  សាវី  អាយុ ២៩ឆ្នាំ  ភូមិស្រល់  ឃុំត្រែងត្រយឹង  ស្រុក ភ្នំស្រួច  ខេត្តកំពង់ស្ពី (អ្នកបើកបរ) ។ ចំណែកមេខ្យល់ចំនួន ២ នាក់ទៀតមានឈ្មោះ ប៊ន ភេទប្រុស  មានទីលំនៅភូមិ ចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងឈ្មោះ ផេន ភេទប្រុស  មានទីលំនៅភូមិឃុំជា មួយគ្នា ក្រុមការងារកំពង់បន្តតាមចាប់ខ្លួន។

ក្នុងនោះក្រុមការងារដកហូតបានម៉ូតូ ២ គ្រឿង  រថយន្ត ចំនួន  ៤គ្រឿង     និងសំភារៈ មួយចំនួនទៀត ដូចជា   កាំបិត   ពូថៅ  ចបជីក  កៅស៊ូ តង់   កប៉ុងថ្នាំពណ៍សម្រាប់បាញ់។ល។ដោយឡែកប្រជាពលរដ្ឋ មួយ ចំនួនដែលចាញ់បោកមេខ្យល់ក្រុមការងារបានធ្វើការអប់រំណែនាំអោយពួកគាត់បញ្ឍប់ការទន្ទ្រានចាប់ដីរបស់រដ្ឋ ហើយ អោយ ពួក គាត់ វិលត្រឡប់ ទៅផ្ទះ វិញរៀងៗខ្លួន ដោយប្រើកម្លាំងគណ:បញ្ជារការឯកភាពស្រុកចំនួន ៥២ នាក់។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងខាងលើគណៈបញ្ជាការឯកភាពស្រុកបានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលស្រុកកំពង់សីលាសួរនាំតាមនិតិវិធី៕

(ដោយនាគសមុទ្រ)