អភិបាលខេត្តស្ទឹងត្រែង សំណូមពរដល់តួអង្គ ឬស្ថាប័នដែលពាក់ព័ន្ធទាំងអស់ឲ្យផ្តោតសំខាន់លើវិធានការទប់ស្កាត់បទ ល្មើស ការរុករានទន្ទ្រានដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិ បញ្ហាគ្រឿងញៀន ឲ្យមានប្រសិទ្ធ

0

ខេត្តស្ទឹងត្រែង៖ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២! ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានសំណូមដល់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវផ្តោតលើវិធានការទប់ស្កាត់បទល្មើស ការរុករានទន្ទ្រានដីព្រៃខុសច្បាប់ក្នុងតំ
បន់ការពារធនធានធម្មជាតិ បញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លី ព្រមទាំងការផ្ដល់សេវារដ្ឋបាលនៅតាមថ្នាក់ឃុំ.សង្កាត់ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ទៀតសោត គឺត្រូវផ្ដោតសំខាន់ទៅលើលទ្ធភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងស្ថាប័នទទួលខុសត្រូវ ព្រមទាំងពិភាក្សាបន្ថែមលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តទទួលបានជោគជ័យផងដែរ ។

ថ្លែងក្នុងពិធីបើកសន្និបាត ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថាៈ គោលបំណងនៃការរៀបចំសន្និបាតនេះ គឺដើម្បីត្រួតពិនិត្យនិងឆ្លុះបញ្ចាំងនូវវឌ្ឍនភាពការងារលើគ្រប់វិស័យរបស់រដ្ឋបាលខេត្ត ដោយរកឲ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនានាដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅនេះ ឈានទៅរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកសមាជិការក្នុងអង្គសន្និបាតទាំងអស់ ត្រូវរួមគ្នាពិនិត្យ និងពិភាក្សាផ្លាស់ប្តូរនូវបទពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឲ្យទទួលបានលទ្ធផលល្អ មានតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ៕