សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ជនសង្ស័យចំនួន៣៥នាក់ក្នុងនោះ៣៣នាក់ ចាប់ខ្លូននៅខេត្តកំពង់ស្ពឺពាក់ព័ន្ធគ្រឿងញៀន

0

ខេត្តព្រះសីហនុ៖លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឱ្យដឹងថាជនសង្ស័យចំនួន ០២នាក់ត្រូវបានចាប់ខ្លូន នៅលើដងផ្លូវជាតិលេខ៤នៅ ចំណុច ភូមិស្ទឹងច្រាលឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្ត ព្រះសីហនុ។ក្រោយស្តាប់ចម្លើយសារភាពជនសង្ស័យទាំង ០២នាក់ខាងលើ កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានបន្តស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យ ចំនួន៣៣នាក់ ផ្សេងទៀតនៅឯខេត្តកំពង់ស្ពឺ ពាក់ព័ន្ធបទល្មើស ជួញ ដូរនិងរក្សាទុកគ្រឿងញៀន ដោយខុស ច្បាប់ ។

ក្នុងនោះជនសង្ស័យចំនួន២នាក់ មានឈ្មោះ១.  ឈ្មោះ  ទៀង  សុខគង់ ភេទប្រុស អាយុ ២១ឆ្នាំ ជន ជាតិ ខ្មែរ មុខរបរ កម្មករ   បច្ចុប្បន្នស្នាក់នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ២.ឈ្មោះ  ស្រ៊ិ  ប៉ិន  ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ   បច្ចុប្បន្នស្នាក់នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់ រទេះ ស្រុកកំពង់សីលាខេត្តព្រះសីហនុ។ជនសង្ស័យត្រួវបានចាប់ខ្លូននៅវេលាម៉ោង១១និង២៥នាទី  ថ្ងៃទី១៦ ខែមីនា   ឆ្នាំ២០២២នៅលើដងផ្លូវជាតិលេខ៤នៅចំណុចភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្ត ព្រះសីហនុ គឺចាប់ដោយ កម្លាំងមូលដ្ឋាន កងរាជអាវុធ ហត្ថ ស្រុកកំពង់សីលា  ចំនួន ០៦នាក់ដឹកនាំដោយលោកអនុសេនីយ៍ ទោ ប៊ុន សាន នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលាខេត្តព្រះសីហនុ។និងបានដក់ហូត វត្តុតាងរូមមាន៖ ១.ម្សៅសថ្លាចំនួន  ០៥កញ្ចប់ តូចទម្ងន់  ២.២៥ក្រាម ទាំងសំបក ។២.ទូរស័ព្ទ ដៃ ម៉ាក  OPPO ចំនួន  ០២គ្រឿង ។ ៣.  ប្រាក់ រៀល  ២១០,៧០០រៀល៤. ម៉ូតូ ម៉ាក EXCITER ពណ៌កាប់ស្តាំង ចំនួន ០១គ្រឿង ។

លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះ សីហនុបានបន្តទៀតថាជនសង្ស័យទាំង០២នាក់ខាងលើ ក្រោយពេលសាក់សួរពួកគេបានសាររភាពនិង បាន បញ្ជាក់ប្រាប់ពីទីតាំងជួញដូរគ្រឿងញៀន ដ៏ធំនៅក្នុងខេត្តកំពង់ស្ពឺ ។ ក្រោយទទួលបានព័ត៏មាន នេះហើយនៅវេលាម៉ោង ១៣និង៣០នាទី  ថ្ងៃទី១៧ ខែមីនា   ឆ្នាំ២០២២  កម្លាំង ការិយាល័យ ប្រឆាំងគ្រឿង ញៀន ខេត្តព្រះ សីហនុ ចំនួន  ០៣នាក់ ដឹកនាំដោយលោក  វរសេនីយ៍ត្រីឡុង  គឹមហួរ  នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជា មួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សីលា  ចំនួន ១២នាក់ ដឹកនាំដោយលោក  វរសេ នីយ៍ត្រីស៊ឹម  សុខ រិទ្ធ  មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក កំពង់សីលាបានពន្លាតសមត្ថកិច្ចដែនដីសហ ការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន  ០៣នាក់  ដឹកនាំ ដោយលោក  វរសេនីយ៏ឯក  គិត  ប៊ុន ធឿន  មេបញ្ជាការរងស្រុកភ្នំស្រួច  និងជាប្រធានស្នាក់ការសន្តិសុខវាលធំ បានចុះបង្ក្រាបករណី ជួញដូរ និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូមួយកន្លែង ម្តុំ(ពេជ្រនិល)ស្ថិតភូមិ៦  ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្ត កំពង់ ស្ពឺ ។ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ  ចំនួន  ៣៣នាក់  (ស្រី   ចំនួន  ០១នាក់ )រួម មាន ៖១/ឈ្មោះ  រ៉ា  សុត្ថាវ៉ាត់  ភេទប្រុស  អាយុ  ១៧ឆ្នាំ   មុខរបរ  មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ៦ឃុំត្រែង  ត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ២/ឈ្មោះ  ជា  ផល្លី  ភេទប្រុស  អាយុ  ២១ឆ្នាំ  មុខរបរ  ជាងសំណង់  មានទីលំនៅ បច្ចុប្បន្ន  ភូមិអង្គពពែ  ឃុំសំពៅលូន  ស្រុកគងពិសី  ខេត្ត កំពង់ ស្ពឺ ។៣/ឈ្មោះ  ជា  វណ្ណដា  ភេទប្រុស  អាយុ  ៣១ឆ្នាំ  មុខរបរ  ជាងសំណង់  មានទីលំនៅ បច្ចុប្បន្ន  ភូមិវាលធំ ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ៤/ឈ្មោះ  នេម  ណុង  ភេទប្រុស  អាយុ  ២៤ឆ្នាំ  មុខរបរ  ទិញ អេតចាយ  មានទីលំនៅ បច្ចុប្បន្ន  ភូមិ៦  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ៥/ឈ្មោះសុខ   ហេង  ភេទប្រុស  អាយុ  ៣៩ឆ្នាំ  មុខរបរ  ជាងដែក  មានទីលំនៅ បច្ចុប្បន្ន  ភូមិតេជោអភិវឌ្ឍន៍  ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្ត កំពត ។ ៦/ឈ្មោះ  យឿន  ប្រុស  ភេទប្រុស  អាយុ  ៣៣ឆ្នាំ  មុខរបរ  មិនពិតប្រាកដ មាន ទីលំនៅ បច្ចុប្បន្ន  ភូមិស្ទឹងច្រាល  ឃុំអូរបាក់រទេះ  ស្រុកកំពង់សីលា  ខេត្ត ព្រះសីហនុ  ។ ៧/ឈ្មោះ   អ៊ុក  ទី  ភេទប្រុស  អាយុ  ១៨ឆ្នាំ  មុខរបរ  កម្មករ  មានទីលំនៅ បច្ចុប្បន្ន  ភូមិ៦  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ៨/ឈ្មោះ  អឿន  ឆាត  ភេទប្រុស  អាយុ  ២៧ឆ្នាំ  មុខរបរ  មិនពិតប្រាកដ   មានទីលំនៅ បច្ចុប្បន្ន  ភូមិ៦  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ៩/ឈ្មោះ  ឡាយ  រិទ្ធ   ភេទប្រុស  អាយុ  ២៧ឆ្នាំ  មុខរបរ  មិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្ន  ភូមិ៦ថ្មី ឃុំកំពង់សីលា  ស្រុកកំពង់សីលា  ខេត្ត ព្រះសីហនុ  ។១០/ឈ្មោះ  ស៊ិន  រតនះ  ភេទប្រុស  អាយុ  ២២ឆ្នាំ  មុខរបរ  អ្នករត់តុ  មានទីលំនៅបច្ចុប្បន្នភូមិ៦ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ១១/ឈ្មោះ  សួស  ចិន្តា  ភេទប្រុស  អាយុ  ១៨ឆ្នាំ  មុខរបរ  កម្មករ   មានទី លំនៅ  បច្ចុប្បន្ន  ភូមិស្ទឹងច្រាល  ឃុំអូរបាក់រទេះ  ស្រុកកំពង់សីលា  ខេត្ត ព្រះសីហនុ  ។ ១២/ឈ្មោះ  ហេង  តុងភី  ភេទប្រុស  អាយុ  ១៧ឆ្នាំ  មុខរបរ  ជាងម៉ាស៊ិន  មានទីលំនៅ បច្ចុប្បន្ន  ភូមិក្រាំងអាត់  ឃុំកំពង់សីលា  ស្រុកកំពង់សីលា  ខេត្ត ព្រះសីហនុ  ។ ១៣/ឈ្មោះ  យ៉ែម  សុវណ្ណារ៉ាភេទប្រុស  អាយុ  ៣១ឆ្នាំ  មុខរបរ  លក់ដូរ   មានទីលំនៅ បច្ចុប្បន្ន  ភូមិវាលធំ  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ១៤/ឈ្មោះ  ពៅ  ពិសិដ្ឋ   ភេទប្រុស  អាយុ  ២៨ឆ្នាំ  មុខរបរ  ជាងសំណង់   មានទីលំនៅ បច្ចុប្បន្ន  ភូមិ៦  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ១៥/ឈ្មោះ  ពៅ  ពិសី  ភេទប្រុស  អាយុ  ២៤ឆ្នាំ  មុខរបរ  ជាងសំណង់    មានទីលំនៅ បច្ចុប្បន្ន  ភូមិ៦  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ១៦/ឈ្មោះ  ឆាន  រ័ត្ន   ភេទប្រុស  អាយុ  ៣១ឆ្នាំ  មុខរបរ  កម្មករ   មានទីលំនៅ បច្ចុប្បន្ន  ភូមិ៦  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។១៧/ឈ្មោះ  ឈាង  ម៉េង  ភេទប្រុស  អាយុ  ៦២ឆ្នាំ  មុខរបរ  យោធា  មានទីលំនៅ បច្ចុប្បន្ន  ភូមិ៣  ឃុំត្រែង ត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ១៩/ឈ្មោះ  ផាន់  សុម៉ាលី  ភេទស្រី អាយុ  ២៨ឆ្នាំ  មុខរបរ  មេផ្ទះ មានទីលំនៅ បច្ចុប្បន្ន  ភូមិ៦  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ២០/ឈ្មោះ  នៅ  សារ៉េន  ភេទប្រុស  អាយុ  ៣៤ឆ្នាំ  មុខរបរ  ជាងសំណង់   មានទីលំនៅ បច្ចុប្បន្ន  ភូមិមនោរម្យ  ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ  ។ ២១/ឈ្មោះ  នឿន  សោធី  ភេទប្រុស  អាយុ  ១៨ឆ្នាំ  មុខរបរ  កម្មករ    មានទីលំនៅ បច្ចុប្បន្ន  ភូមិស្រល់  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។២២/ឈ្មោះ  វឿន  សាវិន   ភេទប្រុស  អាយុ  ១៧ឆ្នាំ  មុខរបរ  ជាងសំណង់  មានទីលំនៅ បច្ចុប្បន្ន  ភូមិតេជោអភិវធ្ឍន៍  ឃុំតេជោអភិវឌ្ឍន៍  ស្រុកឈូក ខេត្ត កំពត ។ ២៣/ឈ្មោះ  នឿន  សុថា  ភេទប្រុស  អាយុ  ២២ឆ្នាំ  មុខរបរ  ជាងសំណង់   មានទីលំនៅ បច្ចុប្បន្ន  ភូមិស្រល់  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ២៤/ឈ្មោះ  ហៀង  ដារ៉ា  ភេទប្រុស  អាយុ  ៣៦ឆ្នាំ  មុខរបរ  ម៉ូតូ ឌុប  មានទីលំនៅ បច្ចុប្បន្ន  ភូមិ៦  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ២៥/ឈ្មោះ   ហុង  ណាង  ភេទប្រុស  អាយុ  ១៨ឆ្នាំ  មុខរបរ  កម្មករ   មានទីលំនៅ បច្ចុប្បន្ន  ភូមិទឹកចេញ  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។២៦/ឈ្មោះ  អម  ឆៃយ៉ា  ភេទប្រុស  អាយុ  ១៨ឆ្នាំ  មុខរបរ  កម្មករ   មានទីលំនៅ បច្ចុប្បន្ន  ភូមិទឹកចេញ   ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ២៧/ឈ្មោះ  អឿន  ពិសី  ភេទប្រុស  អាយុ  ១៩ឆ្នាំ  មុខរបរ  កម្មករ    មានទីលំនៅ បច្ចុប្បន្ន  ភូមិទឹកចេញ  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។២៨/ឈ្មោះ  ភឿន  សុភ័ក្រ  ភេទប្រុស  អាយុ  ៣២ឆ្នាំ  មុខរបរ  សន្តិសុខ   មានទីលំនៅ បច្ចុប្បន្ន  ភូមិចាប  ឃុំរំលេច ស្រុកសុីធរកណ្តាល ខេត្ត ព្រៃវែង  ។ ២៩/ឈ្មោះ  ប៊ុន  រ៉ុង ភេទប្រុស  អាយុ  ២៦ឆ្នាំ  មុខរបរ  កម្មករ   មានទីលំនៅ បច្ចុប្បន្ន  ភូមិទឹកចេញ   ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ៣០/ឈ្មោះ  ស៊ូ  ត្រេន  ភេទប្រុស  អាយុ  ១៨ឆ្នាំ  មុខរបរ  កម្មករ   មានទីលំនៅ បច្ចុប្បន្ន  ភូមិកាហែង ឃុំអមលាំងឈូក ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ៣១/ឈ្មោះ  ម៉ៅ  ណារ៉ា ភេទប្រុស  អាយុ  ២៧ឆ្នាំ  មុខរបរ  មិនពិតប្រាកដ     មានទីលំនៅ បច្ចុប្បន្ន  ភូមិចាំស្រី   ឃុំកំពង់សីលា ស្រុកកំពង់សីលា  ខេត្ត ព្រះសីហនុ  ។ ៣២/ឈ្មោះ  គង់  បូរ៉ា ភេទប្រុស  អាយុ  ៣០ឆ្នាំ  មុខរបរ  លក់ហ្គាស  មានទីលំនៅ បច្ចុប្បន្ន  ភូមិចំការចេក ឃុំដូនម៉ៅពេជ្រនិល ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ ៣៣/ឈ្មោះ  សួន  ប៊ុន ថន ភេទប្រុស  អាយុ  ៣៨ឆ្នាំ  មុខរបរ  កម្មករ  មានទីលំនៅ បច្ចុប្បន្ន  ភូមិសែនជ័យ ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្ត កំពង់ ស្ពឺ ។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចបានធ្វើការដក ហូតវត្ថុតាងរួមមាន៖១/  ម្សៅសថ្លាចំនួន  ៦៨កញ្ចប់  ទម្ងន់  ៣៦.២២ក្រាម ថ្លឹងទាំងសំបក  និងថ្នាំ គ្រាប់ ពណ៌ក្រហម  ចំនួន  ១០គ្រាប់។២/  ខ្សៀ សំរាប់ជក់  ចំនួន  ០៥។៣/  ដបសំរាប់ជក់  ចំនួន  ០៤។៤ /   ថង់ច្រក  មួយចំនួន។ ៥/   កន្ទ្រៃ  ចំនួន  ០៣។៦/   កាំភ្លើង  K59 លេខ  3727  ចំនួន  ០១ដេីម  បង់  ចំនួន  ០១  គ្រាប់  ចំនួន  ០៦គ្រាប់ ។៧/   ម៉ូតូ  ចំនួន  ១០គ្រឿង ។៨/   ទូរស័ព្ទដៃ  ចំនួន  ១៣គ្រឿង ។៩/   POWER BANG ចំនួន  ០២គ្រឿង។ ១០/   ដាវ  ចំនួន  ០១ដេីម  និងកាំបិតបុ័ងតោ ចំនួន  ០១។១១/ប្រាក់រៀលចំនួន១២០,០០០រៀល។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាននាំយកទៅការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុសាកសួរបន្តនិតិវិធី។ គួរបញ្ជាក់ផងដែរថា ទីតាំងខាងលើនេះ គឺជាទីតាំងធំមួយក្នុងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធការជួញដូរនិងប្រើប្រាស់គ្រឿងញៀន  ដោយកន្លងមក នៅពេលសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តព្រះ សីហនុចាប់ខ្លូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ដែល មកពីខេត្តកំពង់ស្ពឺពួកគេភាពច្រើនតែងតែសារភាពថា ថ្នាំញៀន គឺពួកគេទិញ ពីតាំងខាងលើទាំងអស់ ហើយបញ្ហារនេះមិនមែន ទើបកើត មាន ថ្មីៗនេះទេ គឺ យូរឆ្នាំ មកហើយ  នេះបើតាមការបង្ហើប ប្រាប់ឲ្យដឹងពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ៕

(ដោយនាគសមុទ្រ)