ឯកឧត្តមស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណៈការអញ្ជើញជាគណៈធិបតីពិធីសម្ពោធបើកឱ្យដំណើរការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនិងសេវាកម្មសាធារណៈក្នុខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នាព្រឹក ថ្ងៃទី២៧ខែមេសាឆ្នាំ២០២២បានអញ្ជើញជាគណៈធិបតីក្នុងពីធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី(EV Charging Sation) នៅផ្សារទំនើបFURI ស្ថិតនៅ សង្កាត់លេខ៣ក្រុងព្រះសីហនុខេត្តព្រះសីហនុរូមនិងសេវាកម្មចុះបញ្ជីយានយន្ត,ផ្ទេរកម្មសិទ្ធិយានយន្ត,ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)និងធ្វើបណ្ណបើកបរយានយន្តផងដែរ។

លោកជា វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ ការដាក់ឱ្យដំណើរការ មណ្ឌល ផ្ដល់សេវាសាធារណៈ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី(EV Charging Sation)នៅផ្សារទំនើប FURI ស្ថិតក្នុងក្រុងព្រះសីហនុនាពេលនេះគឺជាមោទ ភាពថ្មីមួយ សម្រាប់ខេត្តព្រះសីហនុនិងជាពិសេស ការរៀប ចំដាក់ឱ្យដំណើរការនូវមណ្ឌលផ្តល់សេវាសាធារណៈដូចជាការចុះបញ្ជីយានយន្ត,ផ្ទេរកម្មសិទ្ធិយានយន្ត,ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)និងធ្វើបណ្ណបើកបរយានយន្តបានលឿននៅផ្សារទំនើប(FuriTimeSquareMall)នេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងការបង្ខិតសេវាសាធារណៈឱ្យជិតប្រជាពលរដ្ឋដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវាដោយចំណេញពេលវេលាមានប្រសិទ្ធិភាពនិងតម្លាភាពតាមរយៈការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មាន។

នាឱកាសនោះឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនមាន ប្រសាសន៍បើកឱ្យដំណើរការមណ្ឌលផ្ដល់សេវាសាធារណៈ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី(EV Charging Sation)នៅផ្សារទំនើប FURI ដើម្បីផ្ដល់សេវាឱ្យគៀកជាមួយប្រជាពលរដ្ឋ ស្របតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងជាមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ ហើយការបើកមណ្ឌលផ្ដល់សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលអគ្គិសនី គឺជាការផ្ដល់សេវា ចាំបាច់ជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព ប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបន្តថា ការខិតខំប្រឹងប្រែងរៀបចំប្រព័ន្ធអនឡាញក្នុងការចុះ បញ្ជីយានយន្ត មានដូចជា៖ ឆៀក ធ្វើប័ណ្ណបើកបរ ប្តូរប័ណ្ណបើកបរ និងការផ្តល់ពត៌មានផ្លូវខូច(សំបុកមាន់)ជាដើម ហើយ ក្រសួងសាធារណៈការ បានផ្ដល់ប័ណ្ណបើកបរដោយជ្រើសរើសលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធអនឡាញ វានឹងបង្ហាញតម្លៃសេវាតាមប្រព័ន្ធអឡាញរបស់ក្រសួងសាធារណការ។កាលពីមុនចំណូលរបស់ក្រសួងទទួលបានពីការផ្តល់ប័ណ្ណយានយន្តបានប្រមាណជា៣លានដុល្លាក្នុងមួយឆ្នាំក្រោយពីដាក់ឱ្យដំណើរការជ្រើសរើសលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធអនឡាញការប្រមូលចំណូលរបស់ក្រសួងសាធាណការ មានការកើនឡើងដល់ ៤០លានដុល្លារក្នុងមួយឆ្នាំ។ជាមួយគ្នានេះ  ឯកឧត្តមក៏បានកោតសរសើរវាយតម្លៃខ្ពស់ការសហការពីមន្ត្រីគយ មន្ត្រីពន្ធដារ អាជ្ញាធរដែនដីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានលឿន និងមានតម្លាភាព ហើយការបើក មណ្ឌលផ្តល់សេវាសាធារណៈនិងស្ថានីយបញ្ចូលថាមពលយានយន្តនេះជាសមិទ្ធផលថ្មីមួយទៀតដែលបានសហការជាមួយអាជ្ញាធរដែនដី និងម្ចាស់ទីតាំង ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងការផ្តល់ប័ណ្ណ ប្តូរប័ណ្ណបើកបរ កាន់តែមានភាពងាយស្រួលជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដោយក្នុងខេត្តបានធ្វើប័ណ្ណបើកបរមានជាង ២ម៉ឺនប័ណ្ណហើយសង្ឃឹមថានឹងមានការកើនឡើងបន្តទៀតដោយសារខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនលឿន ស្របតាមគោលនយោបាយឧស្សាហកម្ម និងផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ខេត្ត ព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជាតារារះនាទិសនារតី៕

(ដោយ នាគសមុទ្រ)