កុមារីពិការជើងស្ដាំឈ្មោះ សៃ សុខស្រីនាង អាយុ១០ឆ្នាំ រៀនថ្នាក់ ទី 5 (ក) បានទទួលអំណោយពីលោកជំទាវ គឹម សុកញ្ញា តំណាងឱ្យក្រុមហ៊ុន គឹម ផុង ដឹកនាំដោយឯកឧត្តម ទី សីហា ប្រធានទីផ្សារប្រចាំខេត្តកំពង់ធំ

កំពង់ធំ÷នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២
លោកជំទាវ គឹម សុកញ្ញា តំណាងឱ្យក្រុមហ៊ុន គឹម ផុង ដឹកនាំដោយឯកឧត្តម ទី សីហា ប្រធានទីផ្សារប្រចាំខេត្តកំពង់ធំ ព្រមទាំងក្រុមការងារតាមរយៈលោកនាយកសាលា លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាឃុំសំបូរ បានចុះទៅសួរសុខទុក្ខ និងបានយកអំណោយចែកជូនដល់ កុមារីដែលជាជនពិការជើងស្តាំន រស់ភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

កុមារីពិការជើងស្ដាំឈ្មោះ សៃ សុខស្រីនាង អាយុ១០ឆ្នាំ រៀនថ្នាក់ ទី 5 (ក) នៅសាលាបឋមសិក្សាអាត់ស៊ូ ជាក់ស្តែងនៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រ ។ ដោយសារតែការអាណិតអាសូរជាពន់ពេកនៅពេលដែលបានចុះទៅជួបផ្ទាល់ដោយឃើញពីស្ថានភាពកុមាររីមានភាពពិបាកក្នុងការធ្វើដំណើរ។ ដោយត្រូវដើរដោយប្រើជើងឈើម្ខាង ដើរចំងាយជាង៣គីឡូម៉ែត្រមកសាលា ចេញពីសាលាទៅផ្ទះ ហើយត្រូវការថវិកាប្ដូរជើងថ្មីដើម្បីកុំឱ្យជំងឺវិវឌ្ឍន៍ទៅមុខ។ ដោយសង្កេតឃើញពីការលំបាករបស់កុមារីសមាជិកក្រុមការងារក្រុមហ៊ុន គឹម ផុង មានសទ្ធាជ្រះថ្លាទោះតិចក្ដី ច្រើនក្ដី ក៏ជាបេះដូងនៃការចែករំលែក ក្រុមការងារយើង និងបន្តការធ្វើទានចំពោះអ្នកខ្វះខាតដោយចេញពីបេះដូងដ៏ស្មោះត្រង់យ៉ាងពិតប្រាកដ។

គួរបញ្ជាក់ផងដែរថាអំណោយដែលក្រុមការងារនាំទៅជូនដល់កុមារីពិការជើងរួមមាន÷កង់១គ្រឿង មី១កេស ទឹកសុីវអុីវ១យួរ-ទឹកត្រី១យួរ ត្រីខ២យួរ-ទឹកសុទ្ធ១កេសទឹកក្រូច១កេស ថ្នាំដុសធ្មេញ សំលៀកបំពាក់៥ឈុតកាតាបរៀន១ សម្ភារៈសិក្សា និងថវិកា២០០.០០០រៀល ។