ឯកឧត្តម អ៊ុន ចាន់ដា ប្រកាស បញ្ចូល សមាជិក គណបក្សប្រជាជន កម្ពុជា ឃុំ រកាគយ ស្រុកកងមាស ចំនួន ៣៦៧នាក់

កំពង់ចាម : ក្នុង ពិធី ប្រកាស បញ្ចូល សមាជិក គណបក្សប្រជាជន កម្ពុជា ឃុំ រកាគយ ស្រុកកងមាស ចំនួន ៣៦៧នាក់ នាព្រឹក ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បាន ថ្លែងថា ដល់រដូវ ភ្លៀង ធ្លាក់ ហើយ ផ្សិត ក៏ដុះ ច្រើន ដែរ ដូច្នេះ សូមពុកម៉ែ បងប្អូន ត្រូវ គិត ឲ្យ បាន ច្បាស់លាស់ មុន នឹង ជ្រើសរើស យកមក ធ្វើ ម្ហូប ប្រយ័ត្ន ប៉ះ ចំផ្សិត ពុល នាំ ឲ្យ គ្រោះថ្នាក់ ដល់ សុខភាព ការដែល បងប្អូន ជ្រេីសរេីស យក គណបក្សប្រជាជន កម្ពុជា នៅពេលនេះ គឺ ពិត ជា ត្រឹមត្រូវ ណាស់ ព្រោះ គណបក្ស នេះបាន រំដោះ និង ការពារ អាយុជីវិត ប្រជាជន ព្រមទាំង នាំមក នូវ សុខសន្តិភាព និង ការ អភិវឌ្ឍន៍ រីកចម្រើន លើ គ្រប់ វិស័យ ។

ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធាន គណបក្ស ខេត្តកំពង់ចាម បាន ថ្លែង នូវគោលនយោបាយសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង ដោយប្រមូល កម្លាំង គ្រប់និន្នាការ នយោបាយ រួបរួម គ្នា កសាងប្រទេស ជាតិ ឲ្យ កាន់តែមានភាព រីកចម្រើន ឡើង សំបូររុងរឿងស្ថិតស្ថេរគង់វង្ស ឲ្យ ប្រទេស យើង ដែលស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាព នឹងទទួលបាននូវសុភមង្គលជាតិខ្មែរតែមួយ។

ជាមួយគ្នា នោះ តំណាង សមាជិក ថ្មី បានឡេីង ធ្វើសច្ចាប្រណិធាន ប្តេជ្ញាស្មោះត្រង់ ជឿជាក់លើការដឹកនាំ និង បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំង អនុវត្តតាមគោលការណ៍ គោលនយោបាយ របស់គណបក្ស រៀងរហូតដោយឥតងាករេ ឡេីយ ។

គួរ បញ្ជាក់ ថា សមាជិក ថ្មី ចំនួន ៣៦៧នាក់ ដែល សុំ ចូលរួម ជីវភាព នយោបាយ ជាមួយ គណបក្សប្រជាជន កម្ពុជា ឃុំ រកាគយ ស្រុកកងមាស ក្នុង នោះ សាខា គណបក្ស ភូមិ រកាគយ ( ក ) ចំនួន ២៩នាក់ សាខា គណបក្ស ភូមិ រកាគយ ( ខ ) ចំនួន ៥៨នាក់ សាខា គណបក្ស ភូមិ ថ្មី ( ក ) ចំនួន ១៣៦នាក់ និងសាខា គណបក្ស ភូមិ ថ្មី ( ខ ) ចំនួន ១៤៤នាក់ ៕