គ្រួសារអតីតយុទ្ធជន ក្នុងខេត្តស្ទឹងត្រែង ចំនួន២៩ គ្រួសារ ទទួលបានសម្បទានដីសង្គមកិច្ចពីរាជរដ្ឋាភិបាល

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពីធី ចាប់ឆ្នោតជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ អតីតយុទ្ធជន ចំនួន ២៩ គ្រួសារដែល ត្រូវប្រគល់ជូន ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស្វាយ ញ៉ន ប្រធានសមាគមអតីតយុទ្ធជនខេត្ត,លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អាជ្ញាធរ និងប្រធានសមាគមអតីតយុទ្ធជន ក្រុង ស្រុក ជាច្រើនផ្សេងទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានផ្តល់ជូនអំណោយជា សារុង នឹង ថវិកា ដែលជាអំណោយផ្ទាល់របស់ឯកឧត្តម ជូនគ្រួសារយុទ្ធជន ៥០គ្រួសារ ដែលបានចូលរួមក្នុងពិធី ក្នុងមួយ គ្រួសារ ៗ ទទួលបាន សារុង០១ នឹង ថវិកា ៤០,០០០រៀលផងដែរ៕