កម្ពុជាដណ្ដើមមេដាយមាសស៊ីហ្គេមដំបូង ដោយកីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ ក្រោយយកឈ្នះកីឡាករថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ

កម្ពុជាបានដណ្ដើមមេដាយមាសលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដោយកីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ បន្ទាប់ពីយកឈ្នះកីឡាករថៃ Arunno Sivapan ដោយពិន្ទុដាច់ លើវិញ្ញាសារទម្ងន់ ៥៧គីឡូក្រាម ។

គួរបញ្ជាក់ថា កម្ពុជានៅសល់បេក្ខភាពប្រកួតដណ្ដើមមេដាយមាស ៣រូបទៀត សម្រាប់ប្រភេទកីឡាឃីកបុកស៊ីង ដែលនឹងត្រូវប្រកួតនៅយប់នេះ រួមមានកីឡាករ លន់ បញ្ញា, កាន់ ម៉េង ហុង និងកីឡាករ ឈឿង ល្វៃ ៕