ពលរដ្ឋដាក់ពាក្យសុំប័ណ្ណព្រំដែន(Border Pass) នៅខេត្តបន្ទាយមានជ័យបានប្រមាណ៥.០០០នាក់គឹតក្នុងមួយរយ:ចុងក្រោយនេះ

បន្ទាយមានជ័យ៖ពលរដ្ឋក្នុងនិងក្រៅខេត្តតែបានមកស្នាក់នៅខេត្តបន្ទាយមានជ័យប្រមាណ៥.០០០នាក់ហើយបានមកដាក់ពាក្យសុំប័ណ្ណព្រំដែនកម្ពុជា ថៃ(Border Pass) នៅកន្លែងចុះឈ្មោះ២កន្លែងក្ន្ងងខេត្តនេះ ។នោះមកពីការប្រើប័ណ្ណព្រំដែនសម្រាប់ឆ្លងដែននិងធ្វើដំណើរចូលប្រទេសថៃ មានលក្ខ័ខ័ណ្ឌងាយជាងគេគឺមានតែប័ណ្ណនេះនិងកាតចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ គ្រប់ចំនួន ។
នេះបើតាមលោកឈឺន សុរិយា ប្រធានអង្គភាពច្រកចេញ ចូលសាលាខេត្តបន្ទាយមានជ័យបានប្រាប់កាលពីថ្ងៃទី១៨ខែឧសភា ។លោកបានបន្តថា :បរិមាណប្រមាណ ៥.០០០នាក់នោះគឺគិតតាំងពីម្តុំចុងឆ្នាំ២០២១ និងជាពិសេសពីចុងខែមេសាឆ្នាំ២០២២មក ។
ពោលគឺពលរដ្ឋដែលមកដាក់ពាក្យស្នើសុំប័ណ្ណព្រំដែន(សុំថ្មី) នេះនិងសុំពន្យាប័ណ្ណចាស់ នៅពេលពួកស៊ើបដឹងតម្រុយថាភាគីថៃនឹងបើកច្រកព្រំដែនសម្រាប់ពលរដ្ឋ(ពលករ) អ្នកដំណើរនិងភ្ញៀវឡើងវិញក្នុងឆ្នាំ២០២២ នាដើមឬកណ្តាលឆ្នាំ ។ក្នុងនោះ ភាគីថៃបានបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកកាលពីថ្ងៃទី០១ខែឧសភា ។ច្រកព្រំដែនអន្តរជាតិដូង-បានឡែម ,ច្រកអូរស្មាច់-ឆងចម ,ច្រកផ្សារព្រំ-បានប្រាកាតកាលពីថ្ងៃទី០៥ខែឧសភាឆ្នាំ២០២២ ។
ក្នុងនោះប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលជាច្រើននាក់ប្រើប័ណ្ណព្រំដែនកម្ព្ជជា ថៃ(Border Pass) ក៏មិនអាចឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដើម្បីចូលទៅប្រកបរបរក្នុងផ្សាររោងក្លឿនិងផ្សារឧបសម្ព័ន្ធក្បែរខាង ផ្សារនានានៅជាយដែននិងនៅស្រុកអារញ្ញាប្រាថេត ,ក៏ទៅរកការងារធ្វើនិងក្នុងបំណងផ្សេងទៀតនៅ២ខេត្តគឺខេត្តស្រះកែវនិងខេត្តប្រាជីនបូរី នៃប្រទេស ថៃ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយ:អង្គភាពច្រកចេញ ចូលតែមួយបានជូនដំណឹងថា ការងារផ្តល់សេវានៃការផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋ សម្រាប់អ្នកមានអាស័យដ្ឋានឬស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ។
សេវានោះរួមមាន : តម្លៃនិងសុពលភាព :
១/ ការធ្វើប័ណ្ណព្រំដែនកម្ពុជា ថៃ(ថ្មី) តម្លែ២០.០០០រឿន/១ប័ណ្ណ
២/ ការបន្តសៀវភៅប័ណ្ណព្រំដែន កម្ពុជា ថៃ តម្លៃ២០ ០០០រៀល/១ប័ណ្ណ ។
និង៣/ការបន្តសុពលភាពប័ណ្ណព្រំដែនកម្ពុជា ថៃ តម្លៃ១០.០០០រៀល/១ប័ណ្ណ(សៀវភៅចាស់) ។
មានសុពលភាពរយ:ពែល ០២ឆ្នាំ ។
សូមបញ្ជាក់ថា ប័ណ្ណព្រំដែនកម្ពុជា ថៃ (Border Pass) ធ្វើជូនតែប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនិងខេត្តជាប់ព្រំដែនថៃដទៃទៀតដែលមានច្រកព្រំដែនអន្តរជាតិ យកទៅប្រើប្រាស់ក្នុងកិច្ចការចាំបាច់ដែលមានលក្ខណ:រួមមាន។
ពាក្យស្នើរសុំប័ណ្ណព្រំដែន មានបែបបទមួយចំនួន:
១/ច្បាប់ ដោយមានបិតរូបថតនិងចុះហត្ថាលេខា ឬផ្តិតមេដៃ នៅលើពាក្យស្នើរសុំ.។២/រូបថតរបស់សាមីុខ្លួន៤គុណនិង៦ ចំនួន២សន្លឹក ៣ /អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចំលង១ច្បាប់ ។
៤/សេចក្តីចំលងសំបុត្រកំណើត សំបុត្របញ្ជាក់កំណើតចំនួន១ច្បាប់ ៥/សេចក្តីចំលងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅចំនួន១ច្បាប់ ៦/កូនចាប់ពីអាយុ១២ឆ្នាំចុះមិនបាច់ធ្វើ អាចរួមដំណើរជាមួយឪពុកម្តាយបាន ៧/តំម្លៃសេវាក្នុង១ច្បាប់ប័ណ្ណព្រំដែនកម្ពុជា ថៃ(Border Pass) ចំនួន២០.០០០រៀល ។រយៈពេលផ្តល់សេវាយ៉ាងយូរ ៥ថ្ងៃបន្ទាប់ពីបានទទួលពាក្យស្នើរសុំ ។ប៉ុន្តែ ជាក់ស្តែងឥឡូវនេះវាយូរជាងមុន ដោយសារអ្នកមកដាក់ពាក្យស្នើសុំមានចំនួនច្រើនលើសកំណត់ ឯបុគ្គលិកបម្រើការនៅតិចដដែល ។ ហើយឯកសារ បែបបទត្រូវបញ្ចូលទៅក្នុងប្រព័ន្ធដែលក្រសួងមហាផ្ទៃបានកំណត់ ។
គួរបញ្ជាក់ដែរថា ចំពោះអ្នកដំណើរ ដែល ត្រូវ ធ្វើដំណើរ ពី កម្ពុជា ទៅកាន់ ប្រទេស ថៃ តាមផ្លូវ អាកាស និង ផ្លូវគោក ត្រូវបាន បែងចែក ជា ៣ ប្រភេទ ។
ហើយក៏ ត្រូវអនុវត្ត តាម ល័ក្ខខ័ណ្ឌ ផ្សេងគ្នា ផងដែរ ។
ប្រភេទទី១និងទី២ (ប្រើលិខិតឆ្លងដែន(Passport) មុនឆ្លងដែន មានលក្ខ័ខ័ណ្ឌច្រើន ស្មុគ្រស្មាញ និងចំណាយប្រាក់លើធានារ៉ាប់រង ព្យាបាលជម្ងឺកូវីដ១៩ ផងទៀត។ គឺមានតែប្រភេទទី៣. ដែលងាយស្រួលជាងគេ គឺអ្នកដំណើរ ដែលជា ប្រជាជន ក្នុង ខេត្ត ជាប់ ព្រំដែន ហើយ កាន់ ប័ណ្ណ ព្រំដែន (Border Pass) ៈ
១. មិន តម្រូវឱ្យ ចុះឈ្មោះ Thailand Pass ទេ ។
២. មិន តម្រូវឱ្យមាន ធានារ៉ាប់រង ទេ ។
៣. ត្រូវជា អ្នក ដែល បាន ចាក់ វ៉ាក់សាំង ពេញលេញ តែប៉ុណ្ណោះ ។
៤. ការធ្វើដំណើរ ត្រូវបាន អនុញ្ញាត តែ ក្នុង តំបន់ ដែលមាន ចែង ដោយ កិច្ចព្រមព្រៀងរ វាង កម្ពុជា – ថៃ ប៉ុណ្ណោះ ។
៥. អាច ស្នាក់នៅ ក្នុងប្រទេស ថៃ មិនត្រូវ លើសពី ៣ ថ្ងៃ (២ យប់ ) ឡើយ ៕ដោយ៖ ឃឹន គន្ធា