ឯកឧត្តម ញឹក បានខេង អញ្ជើញក្នុងពិធីបើកវគ្គបណ្តុះបណ្តាលភ្នាក់ងារនយោបាយគណបក្យគ្រោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមកិច្ចសហប្រតិបត្តិការរវាង ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សថា្នក់កណ្ដាល និងគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ

កំពង់ធំ​÷ ឯកឧត្តម ញឹក បានខេងអនុប្រធានគណៈកម្មាធិការគណបក្សខេត្តនិងជាប្រធានគណៈប្រចាំការគណៈបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត ឯកឧត្តម លោកជំទាវ និងសមាជិកសមាជិកាគណបក្សខេត្ត អញ្ជើញក្នុងពិធីបើកវគ្គបណ្តុះបណ្តាលភ្នាក់ងារនយោបាយគណបក្យគ្រោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមកិច្ចសហប្រតិបត្តិការរវាង ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សថា្នក់កណ្ដាល និងគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ញឹក បានខេង បានមានប្រសាសន៍ថា ខេត្តកំពង់ធំ គឺជាខេត្តដែលស្ថិតនៅកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មាន១ក្រុង និង៨ស្រុក, មាន៨១ ឃុំ/សង្កាត់ និង ៧៦៥ ភូមិ, មានប្រជាជន ១៨០,៨៣៧ គ្រួសារ ស្នើនឹងមនុស្ស ៨៣៩,៩៩១ នាក់ (ស្រី ៤២៥,៨៤៦ នាក់) ជាមួយនឹងអត្រាកំណើន ២,៣២%។ អាយុ១៨ឆ្នាំឡើង មាន ៥០៨,៥៦៥ នាក់ (ស្រី ២៦០,៥៣៦ នាក់) ក្នុងនោះអាយុ ១៨ ដល់ ៣៥ ឆ្នាំមាន ២១៨,៨៩៥ នាក់ (ស្រី ១១០,៨៨៤ នាក់)។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ មានគណបក្សនយោបាយចំនួន១៣គណបក្សចូលរួមប្រកួតប្រជែងដណ្តើមអសនៈ ដែល មានបេក្ខជនសរុប ៥,៩០៥ នាក់ (ស្រី ១,៩៥៦ នាក់) ក្នុងនោះបេក្ខជនច្រើនជាងគេ គឺបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា មានចំនួន ១,៣៦០ នាក់ (ស្រី ៣២៦ នាក់)។

សម្រាប់វគ្គបណ្ដុះបណ្ដាលភ្នាក់ងារគណបក្សនយោបាយថ្ងៃនេះឯកឧត្តម ញឹក បានខេង បានលើកឡើងការបណ្តុះបណ្តាលលើកទី៣ សម្រាប់ភ្នាក់ងារគណបក្សរបស់យើង តែមានលក្ខណៈពិសេសត្រង់ថាការបណ្តុះបណ្តាលលើកនេះ គឺបណ្តុះបណ្តាលពីចម្ងាយតាមរយៈប្រព័ន្ធហ្សូម ដែលតម្រូវអោយសមាជិក សមាជិកានៃវគ្គបណ្តុះបណ្តាលនេះ ត្រូវខិតខំ ប្រឹងប្រែងត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។ យើងត្រូវមើលផ្ទាំងស្លាយបញ្ចាំង និងស្តាប់សំលេងគ្រូឧទ្ទេសនាម ពីថ្នាក់កណ្តាលមកបង្រៀនដោយប្រើពេលពេញមួយថ្ងៃ។ អាស្រ័យហេតុនេះ សូមសមាជិក សមាជិការបស់យើង មេត្តា យកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងពេលបណ្ដុះបណ្ដាល លើកទឹកចិត្តឲ្យអង្គសិក្ខាកាម ពេលមានសំណួរ មេត្តាសួរគ្រូឧទ្ទេសរបស់យើងឲ្យបានយល់ច្បាស់ ចៀសវាងពេលអនុវត្តទៅមានការភាន់ច្រឡំដោយប្រការណាមួយ។