សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស

សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស នៅថ្ងៃទី២០ឧសភា២០២២ នាវេលាម៉ោង ១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ខែឧសភាឆ្នាំ២០២២ ។សម្តេចតេជោ បានមានប្រសាសន៍ ថ្លែងអំអរគុណចំពោះបងប្អូនជនរួមជាតិដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់សម្តេចទៅកាន់តំបន់អឺរ៉ុប។សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ទៀតថា តាមការគ្រោងទុកសម្តេចនឹងជួបបងប្អូនខ្មែរនៅសូរិកប្រទេសស្វីសនាល្ងាចថ្ងៃទី២១ឧសភា២០២២។សម្តេចតេជោ ហ៊ិន សែន បានថ្លែងជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយ:ខ្លី ហើយនឹងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រមាណ៦០ម៉ោងទៀត នាថ្ងៃស្អែកនេះ៕