ព្រះសង្ឃនិងប្រជាពលរដ្ឋ ព្រមទាំងកម្មករ ជាង 400 អង្គ.នាក់ រំលឹកទិវានៃការចងចាំ 20 ឧសភា

ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃ ប្រជាពលរដ្ឋនិងកម្មករជាង ៤០០ អង្គ នាក់ព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២នេះ បានប្រារព្ធទិវានៃការចងចាំ ២០ ឧសភា ។
ពិធីខាងលើនេះបានប្រារព្ធឡើងនៅ វត្តមង្គលបញ្ញា ហៅវត្តជ្រៃបាក់ ស្ថិតនៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួម ពី ឯក
ឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ
កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង.។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានរំឭកថាជាង ៤៣ ឆ្នាំទៅហើយ ដែលបន ប្រល័យពូជសាសន៍
បានដួលរលំទៅ ដោយការសង្គ្រោះអោយរស់រានមានជីវិតឡើងវិញនាថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចទាំង៣ គឺសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម .សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។ ប៉ុន្តែយើងទាំងអស់គ្នាដែលធ្លាប់រងគ្រោះដោយរបប ៣ ឆ្នាំ ៨ខែនិង ២០ ថ្ងៃ នៅតែចងចាំមិនភ្លេច នូវរាល់សោត
នាតកម្ម ទាំងឡាយនិងគ្រប់រូបភាពឈឺចាប់ហាក់នៅថ្មីៗ ដែលផ្ដើមចេញពីការជម្លៀសប្រជាពលរដ្ឋ ចេញពីទីក្រុងទីប្រជុំជន ការត្រួតត្រាបែងចែក ជាកង
ជាក្រុម ដកហូតសិទ្ធិ និងកម្មសិទ្ធិគ្រប់យ៉ាងព្រាត់ប្រាស់គ្រួសារ ប្ដីប្រពន្ធ កូនចៅរស់នៅក្នុងភាពខ្វះខាត ស្បៀង
អាហារសម្លៀកបំពាក់រូបកាយស្គាំងស្គមស្លេកស្លាំងកើតការភ័យខ្លាចគ្រប់ពេល
វេលា។ អង្គការបានប្រឌិតវិធីប្លែកៗយកប្រជាពលរដ្ឋទៅសម្លាប់ដូចជាខ្លះត្រូវអង្គការឱ្យតែរៀនសូត្រ ខ្លះថាយកទៅធ្វើការនៅកន្លែងចាស់ ខ្លះចោតថាខ្មាំងផ្ទៃក្នុង ខ្លះចោតថាឈឺពុត ខ្លះចោទជា សេអ៊ីអា ការសេបេ ជាគិញរបស់យួនជាដើម។ប៉ុន្តែអ្នកទាំងអស់នោះត្រូវបានពួកគេយកទៅសម្លាប់ចោលគ្មានថ្ងៃវិលត្រឡប់វិញឡើយ។ តើនៅមានសល់
អ្វីទៀត បើរបស់ របរប្រើប្រាស់ផ្ទាល់ខ្លួនបន្តិចបន្តួចក៍ត្រូវបានគេរឹបអូសយក ខ្លួនមិនអាចធ្វើជាម្ចាស់ខ្លួនបាន ឪពុកមិនបានជួបកូន ប្ដីមិនអាចជួបប្រពន្ធ បងមិន
អាចជួបប្អូន ពេលឈឺថ្កាត់មិនមានថ្នាំព្យាបាល អ្នកណាស្លាប់ក៏ស្លាប់ទៅ អ្នករស់នៅត្រូវបង្ខំឲ្យធ្វើការបាក់កម្លាំងយ៉ាងធ្ងន់ធ្ងរ បម្រើមាគា៌សេដ្ឋកិច្ច ដ៍ ឆ្កួតលីលារបស់អង្គការ ដែលធាតុពិតពលកម្មនោះ មិនសំដៅបម្រើឲ្យផលប្រយោជន៍សេដ្ឋកិច្ចសោះ តែរូបភាពសម្រាប់បិទបាំង ពិធីសម្លាប់មួយក្នុង
ចំណោមវិធីសម្លាប់មនុស្សដ៍ពិសពុលតែប៉ុណ្ណោះ។

ទិវាជាតិនៃការចងចាំនៅថ្ងៃនេះគឺយើងនៅចាំជានិច្ចនៅសោតនាដកម្មរយៈពេល ៣ ឆ្នាំ ៨ខែ និង ២៩ ថ្ងៃ ដែលប្រព្រឹត្តឡើងដោយរបបប្រល័យពូជសាសន៍។ធ្វើការកែប្រែស្មារតី នៃអង្គចងចាំ ទំហំនៃការឈឺចាប់ ឲ្យទៅជាការខិតខំប្រឹងប្រែងការពារ ស្ថាបនាជាតិមាតុភូមិ ឲ្យកាន់តែសម្បូរសប្បាយរីករាយរុងរឿង ជានិច្ចនិរន្តរ៍ ពង្រឹងពង្រីកសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំជានិច្ច ក្នុងនាមប្រជាជាតិខ្មែរនុងប្តេជ្ញា គាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីត្រៀមខ្លួនជានិច្ចចូលរួមនិងអនុវត្តឲ្យបានសម្រេចនូវឧត្តមគតិ របស់គណបក្ស សំដៅការពារឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យអព្យាក្រឹត និងវឌ្ឍនភាពសង្គម ប្រឆាំងដាច់ខាតចំពោះពួកជ្រុលនិយមមួយចំនួនដែលល្មោភអំណាច និងបំភ្លៃទិវាជ័យជំនះ ៧ មករា ទៅជាប្រការផ្សេង ខុសពីសច្ចធម៌ ។

នៅឱកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង
បានផ្តាំផ្ញើប្រជាពលរដ្ឋ និងកម្មករទាំងអស់សូមទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុង
ពេលដ៏ខ្លីខាងមុខនេះ ដើម្បីយកអ្នក ស្មោះត្រង់ ចំពោះប្រជាពលរដ្ឋ និងមានសមត្ថភាព ត្រឹមត្រូវ និងសូមកុំជឿតាម
ការញុះញង់ពីក្រុមជនខូចខូច មួយក្តាប់តូច ដែលតែងតែបង្កការអុកឡុក និង
បំភ្លៃការពិតរបស់ កម្ពុជា ដែលកំពុងតែរីកចម្រើនលើគ្រប់វិស័យ ។

ចុងបញ្ចប់ឯកឧត្តមអភិបាលខេត្តឯកឧត្តមក្រុមប្រឹក្សាខេត្តលោកជំទាវអ្នកតំណាងរាស្ត្រ បានចែកជូននូវថវិកាដល់អ្នក
ចូលរួម ជាង 400 នាក់ ក្នុងម្នាក់ៗចំនួន2 ម៉ឺនរៀលផងដែរ៕ សុខ គឹមសៀន