ឯកភាពជាតិ សន្តិភាព ការអភិវឌ្ឍន៏ ដើម្បីការពារបូរណភាពទឹកដីឲ្យបានគង់វង្ស កុំឲ្យប្រទេសជាតិឆ្លាក់ក្នុងគ្រោះមហន្តរាយជាលើកទី២

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា ឯកភាពជាតិ សន្តិភាព ការអភិវឌ្ឍន៏ ដើម្បីការពារបូរណភាពទឹកដីឲ្យបានគង់វង្ស កុំឲ្យប្រទេសជាតិឆ្លាក់ក្នុងគ្រោះមហន្តរាយជាលើកទី២ ។

លោកជំទាវបានថ្លែងក្នុងឱកាសដែលលោកជំទាវចូលរួមក្នុងកម្មវិធីប្រារព្ធទិវាជាតិ នៃការចងចាំ ២០ឧសភា នៅបរិវេណវត្តស្រង៉ែ ភូមិស្រង៉ែ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ នាព្រឹក ថ្ងៃទី២០ ឧសភាព ឆ្នាំ២០២២ ។

លោកជំទាវ ឃួន ឃុនឌី បានមានប្រសាសន៍ថាថ្ងៃទី២០ ឧសភានេះ គឺជាទិវាជាតិនៃការចងចាំដែលរំលឹកដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត (១៧ មេសា ១៩៧៥ – ៧ មករា ១៩៧៩)។ គោលបំណង នៃទិវាជាតិនៃការចងចាំគឺបង្កើតឡើងដើម្បីរំលឹកនិងគោរពវិញ្ញាណក្ខន្ធនិងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងរបប ប៉ុលពតដ៏ឃោរឃៅនេះ។

លោកជំទាវបានលើកឡើងថា ឯកភាពជាតិ សន្តិភាព ការអភិវឌ្ឍន៏ ដើម្បីការពារបូរណភាពទឹកដី ឲ្យបាន គង់វង្សកុំឲ្យប្រទេសជាតិឆ្លាក់ក្នុងគ្រោះមហន្តរាយជាលើកទី២ បងប្អូនប្រជាពលរដ្ឋត្រូវតែចូលរួមទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៏នេះកើតឡើងជាលើកទី២នៅលើទឹកដីរបស់យើងនិងរួមគ្នាថែរក្សា សុខសន្តិភាពដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះឱ្យបានស្ថិតស្ថេរគង់វង្ស ក៏ដូចជារួមគ្នាទប់ស្កាត់ឱ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងនាំប្រទេសកម្ពុជាឱ្យទៅធ្លាក់ក្នុងរណ្តៅមរណៈជាថ្មីនិងបង្កអសន្តិសុខប៉ះពាល់ស្ថិរភាពសង្គមនិងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាភាព សុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។ 

លោកជំទាវបន្តថាដើម្បីរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍបន្តទៀតប្រជាជនយើងត្រូវចេះប្រើសិទ្ធិដែលមានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ដឹងសុខទុក្ខបងប្អូន មិនរត់ចោលបងប្អូន និងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ ។

ជាមួយគ្នានោះ លោកជំទាវ បានកោតសរសើរនូវគំរូវីរភាពរបស់វីរៈបុរសជំនាន់មុនដែលជាគំរូពោរពេញដោយភាពអំណត់អត់ធន់ ព្យាយាមនិងក្តីសង្ឃឹមព្រមទាំងមានចក្ខុវិស័យនិងការផ្ដួចផ្តើមខ្ពស់ក្នុងការតស៊ូរំដោះជាតិចេញពីរបបខ្មៅងងឹត បែកបាក់ខ្ទេចខ្ទាំឱ្យមានការរៀបចំដឹកនាំគ្រប់គ្រងលើគ្រប់វិស័យនិងមានការអភិវឌ្ឍជាតិគួរជាទីមោទនៈ និងការ

តស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់បម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាជន។

ជាចុងក្រោយលោកជំទាវបានផ្តាំផ្ញើរនិងឧទ្ទិសថ្ងៃ២០ឧសភា ឱ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់និងប្រឆាំងដាច់ខាតរាល់ឧបាយកល់ណាមួយ ដែលមានបំណងរុញកម្ពុជាឱ្យធ្លាក់ចូលគ្រោះប្រល័យពូជ សាសន៍ជាថ្មី ដែលកម្ពុជាស្វែងរកបានដោយលំបាក និងបានកសាងប្រទេសមួយនេះឈានទៅរកការ អភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស។