អភិបាលខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ និងបើកការដ្ឋានកសាងផ្លូវបេតុងជាង ២ពាន់ម៉ែត្រក្នុងឃុំសំរោងសែន

កំពង់ឆ្នាំង ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២០ ខែឧស ភាឆ្នាំ២០២២ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងអាជ្ញាធរឃុំ ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋជាង ៤០០ គ្រួ សារនៅក្នុងឃុំសំរោងសែន និងបើកការដ្ឋានកសាងផ្លូវបេតុងប្រវែងជាង ២០០០ ម៉ែត្រនៅក្នុងឃុំសំរោងសែនផងដែរ។ ក្នុងពិធីនេះក៏មានការចូលរួមពី លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងឯកឧត្តមកែវ វ៉ាន់ដេត លោក លោ កស្រីក្រុមការងារជាតិថ្នាក់កណ្ដាល ចុះពង្រឹង ស្រុកកំពង់លែងចូលរួមជាច្រើនរូបផងដែរ ។

នៅក្នុងពិធីនេះលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំព ង់ឆ្នាំងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋថា រយះពេលជាង៤០ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុវត្តគោលនយោបាយបង្រួបបង្រួមជាតិយុទ្ធសាស្ត្រឈ្នះឈ្នះ បានចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ បានដោយជោគជ័យ និងបានកសាងអភិវឌ្ឍជា តិលើគ្រប់វិស័យតាំងពីទីក្រុងរហូត ដល់ជនបទនិងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព មានជីវភាពរស់នៅល្អប្រសើរ ។ ដោយឡែកនៅពេលប្រទេសជាតិជួបនឹងវិបត្តិជំងឺកូវីដ១៩ សម្ដេចតេ ជោបានស្វះស្វែងទិញវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍និ ន្នាការនយោបាយ ។ ដូច្នេះចំពោះគុណបំណាច់ខាងលើនេះប្រជាពល រដ្ឋពិតជាមិនអាចបំភ្លេចបាន និងអា ចវិនិច្ឆ័យផ្ដល់យុត្តិធម៌ក្នុងពេលបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដូនគណបក្សដែលគិតគូរពីផល ប្រយោជន៍ប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន និងសង្គ្រោះជីវិតប្រជាជនមិនខានឡើយ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង នៅក្នុងពិធីខាងលើនេះក៏បានបកស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋថា ទាក់ទងនឹងការដក ហូតដីតំបន់៣កន្លងមកនេះគឺ រដ្ឋាភិបាលពិនិត្យឃើញពួកឈ្មួញមួយចំនួនបានឈូសឆាយទន្ទ្រានកាន់កាប់ដីតំបន់៣ រាប់ពាន់រាប់ម៉ឺនហិកតា ដែលធ្វើឱ្យបាត់បង់ព្រៃលិច ទឹកជុំវិញបឹងទន្លេសាប ។ ចំពោះដីតំបន់ ៣មួយចំនួនរបស់ប្រជាពល រដ្ឋអាស្រ័យផលតាំងពីដូនតាមកនោះ អាជ្ញាធរស្រុក ខេត្ត បានរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលរួច ហើយដែលសង្ឃឹមថាក្នុងពេលខាង មុខនេះរាជរដ្ឋាភិបាលនឹងដោះស្រាយជូនប្រជាពលរដ្ឋយើងវិញ។ចំពោះការបង្ក្រាបបទល្មើសនេសាទក៏ដូចគ្នាគឺគោលដៅរបស់ប្រមុខរាជ រដ្ឋាភិបាល និងអាជ្ញាធរខេត្តគឺបង្ក្រា បមើលរបស់ឈ្មួញទុច្ចរិតធំៗ អ្នកឆក់ត្រីខុសច្បាប់ ដែលធ្វើឱ្យមច្ឆា ជាតិបាត់បង់ ។ 

ចំពោះការនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាពល រដ្ឋគឺប្រមុខរាជរដ្ឋាភិបាលនិងអាជ្ញា ធរខេត្តមិនហាមឃាត់ឡើយ គឺយើងត្រូវតែរួមគ្នាទប់ស្កាត់បទល្មើសនេ សាទ យើងរួមគ្នាដាំព្រៃលិចទឹកឱ្យបានច្រើនដីតំបន់ ៣ដែលបានដក ហូត ទើបត្រីគ្រប់ប្រភេទនៅក្នុងបឹង ទន្លេសាបយើងសំបូរឡើងវិញ ។

នៅក្នុងពិធីនេះដែរឯកឧត្តមលោក ជំទាវ និងក្រុមការងារបានចែកអំ ណោយជូនប្រជាពលរដ្ឋជាង៤០០ គ្រួសារ ដែលក្នុងមួយគ្រួសារៗមួយទទួលបាន អង្គ២០

គីឡូ , មីមួយកេ ស , ត្រីខ ១ យួរ , ទឹកត្រី ១យួរនិងថវិកា ១ ម៉ឺនរៀល ។ ដោយឡែកប្រជាពលរដ្ឋដែលមកពីឃុំច្រណូកជាង ៥០ ផ្សារទទួលបាន សារុង១ និងថវិកា ២ ម៉ឺនរៀល ។

នៅព្រឹកថ្ងៃដដែលនេះដែរឯកឧត្តមនិងលោកជំទាវក៏បានបើកការដ្ឋានកសាងផ្លូវបេតុងមួយខ្សែមានប្រវែងជាង ២ ពាន់ម៉ែត្រនៅក្នុងភូមិសំរោ ងសែន និងភូមិប៉ប្រក ក្នុងឃុំសំរោ ងសែន ខ្ញុំជួយជួសជុលផ្លូវលំប្រវែងជាង ៧ ពាន់ម៉ែត្រ ពីឃុំសំរោងសែនទៅឃុំដារ ក្នុងស្រុកកំពង់លែងផងដែរ ដើម្បីជួយសម្រួលការធ្វើចរាចរ ណ៍ជូនប្រជាពលរដ្ឋ ៕សុខ គឹមសៀន