ពិធីដុតកំទេចមីន និងគ្រឿងយុទ្ធ ភ័ណ្ឌមិនទាន់ផ្ទុះ

ខេត្តឧត្ដរមានជ័យ : នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជាអនុប្រធានប្រចាំការអនុគណៈកម្មការសាងសង់ ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ អមដំណើរ ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម ជាប្រធានអនុគណៈកម្មការសាងសង វិមានឈ្នះ ឈ្នះ ធ្វើពិធីដុតកំទេចមីន និងគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីបម្រើឱ្យការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ និងបន្តដំណើរទៅលើភ្នំ២០០ ដើម្បីពិនិត្យមើលដំណើរការ នៃបុកគ្រឹះសាងសង់ស្តូប នៅលើភ្នំដងរែក តំបន់អន្លង់វែង ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ៕