បាញ់មួយគ្រាប់ផ្អើលក្រុងព្រះសីហនុទាំងយប់ខណៈទាលុយថ្លៃជួលរថយន្តមិនបានគ្រប់ចំនួន

0

ខេត្តព្រះសីហនុ៖បុរសជើងខ្លាំងម្នាក់ និងបក្សពួកចំនួន ៤នាក់ផ្សេងទៀត ដែលគេអះអាងថា គឺជាខ្សែស្រឡាយ លោក ឧកញ្ញ៉ា ដ៏មានឥទ្ធិពលម្នាក់ក្នុង ខេត្តព្រះសីហនុបានប្រើប្រាស់អាវុធខ្លីបាញ់មួយគ្រាប់ផ្អើលក្នុងព្រះសីហនុ ទាំងយប់ខណៈបុរសជើងខ្លាំងរូបនោះតាមទាលុយថ្លៃជួយរថយន្តពីជនជាតិចិនម្នាក់មិនបានគ្រប់ចំនួន។ហេតុកានេះបានកើតឡើងនៅវេលាម៉ោង ប្រមាណ ២៣:០០នាទីយប់ ថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២២ នៅត្រង់ចំណុច ឃ្លាំង លក់និងជួលរថយន្តមួយកន្លែង នៅតាមបណ្ដោយផ្លូវមិត្តភាព ជិតនឹងអធិការនគរបាលក្រុងព្រះសីហនុ ស្ថិតនៅក្នុង ភូមិ ៥ សង្កាត់ ៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមជនបង្ករដែលខ្លះជិះម៉ូតូនិងខ្លះជិះរថយន្ត ក្រោយពេលកើតហេតុក៏បានរត់គេចខ្លូនដោយសុវត្ថិភាព។

ពាក់ព័ន្ធទៅនិងករណីបាញ់បោះសេរីខាងលើនេះ បើតាម បុរសចំណាស់ម្នាក់ដែលជាឪពុកម្ចាស់ ឃ្លាំង លក់រថយន្ត កើតហេតុខាងលើ បានបង្ហើបប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុខណៈកូនរបស់គាត់(ម្ចាស់ឃ្លាំង)  និងក្រុម ជាង ជួសជល់រថយន្ត រៀបចំ ហូបបាយ ក៏ស្រាប់តែ ក្រុមជនបង្ករមានគ្នាប្រមាណ ០៤ ទៅ០៥ ដោយ ខ្លះជិះម៉ូតូ និងខ្លះទៀតជិះ រថយន្ត បានចួលមកដល់ឃ្លាំងជួលនិងលក់រថយន្ត របស់កូនគាត់ ក្នុងគោល បំណង មកទាលុយ ថ្លៃដាក់ ជួល រថយន្តឲ្យជនជាតិចិន ។ប៉ុន្តែរក្រោយមកក៏កើតមានទំនាស់ពាក្យសម្តីបន្តិច បន្តួចជា មួយនិងអ្នកជួលរថយន្ត ពាក់ព័ន្ធទាលុយថ្លៃជួលរថយន្តមិនបានគ្រប់ចំនួន។ក្នុងពេលនោះក្រុមជនបង្ករក៏ កើត មាន កំហឹងហើយក៏ទាញអាវុធខ្លីបាញ់មួយគ្រាប់ទុកជាការព្រមានរូចហើយក៏នាំគ្នាខ្លះជិះម៉ូតូនិងខ្លះជិះរថយន្ត  រត់គេចខ្លូន បាតស្រមោល ដោយសុវត្ថិភា ក្នុងពេលនោះតែម្តង ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលនិងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានសហការរួមគ្នាចុះត្រួតពិនិត្យចំណុចកើតហេតុនិងបានពិនិត្យមើលសកម្មភាពក្រុមជនបង្ករដែលថតដោយកាមេរ៉ាសុវត្ថិភាពក្នុងបរិវេណឃ្លាំង ដើម្បីងាយស្រួលក្នុងការកំណត់អត្តសញ្ញាញនិងតាមចាប់ខ្លូនក្រុមជនបង្ករ យកមកផ្តន្ទាទោស តាមនិតីវិធី។  ហើយគិតមកដល់ រសៀល ថ្ងៃ ទី២៧ ខែ ឧសភា ឆ្នាំ ២០២២នេះ សមត្ថកិច្ចនៅមិនទាន់ឃាត់ ខ្លូនក្រុមជន បង្ករបានម្នាក់នៅឡើយទេ។

លោក អធិការដ្ឋាននគបាលក្រុងព្រះសីហនុ  លោក តី វិ សាល  ជុំវិញករណីខាងលើនេះ លោកបាន បញ្ជាក់ថា ក្រុងជនបង្ករ ត្រូវបានស្គាល់និងកំណត់អត្តសញ្ញាណអស់ហើយ និងកំពុងតាមចាប់ខ្លូន ប៉ុន្តែរ មិនទាន់ ចាប់បាននៅឡើយទេ ដោយក្រុមជនបង្ករ បានរត់គេចខ្លួន។

ជាមួយនិងករណីខាងលើនេះ ប្រជាពលរដ្ឋខេត្តព្រះសីហនុបាន លើកឡើងថាក្រុមជន បង្ករខាងលើ នេះដូចជាមានភាពក្លាហ៊ានខ្លាំងណាស់ ដែលបានប្រើប្រាស់កាំភ្លើបាញ់បោះសេរី  ស្របពេលដែល គណៈបក្ស នយោបាយជាច្រើនកំពុងចាប់ផ្តើមឃោសនារកសម្លេងឆ្នោត តាមរយៈការផ្សព្វផ្សាយអំពីគោល នយោបាយភូមិ ឃុំមានសុវត្ថតិភាព ដើម្បីស្វែងរកអ្នកគាំទ្រ ។ចំណុច នេះសរបញ្ជាក់ឲ្យឃើញថា ក្រុមជនបង្ករ កំពុងមាន ចេតនា បង្ករឲ្យចលាចលបំផ្លាញសុខសន្តិភាពសង្គម ។ តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ខេត្តព្រះសីហនុ សង្ឃឹមថា សមត្ថកិច្ច ប៉ូលិស និង កងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ និងតាមចាប់ជនបង្ករ មកផ្តន្ទា ទោសតាម ច្បាប់ឲ្យខានតែបាន៕  (ដោយ នាគសមុទ្រ)