ប្រារព្វខួបកំណើតគណបក្សប្រជាជនកម្ពុជា នៅឃុំផ្លូវទូកនិងចែកអំណោយជូនគ្រួសារបក្ស និងប្រធានក្រុមបក្សដែលបានបោះឆ្នោតគាំទ្រសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្ស

កំពង់ឆ្នាំង ៖ ឯកឧត្ដម សាន់ យូ សមា ជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងតំណាងឲ្យឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សខេត្តនៅព្រឹក ថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២២ បានចូលរួមជាអធិបតី ភាពក្នុងពិធីខួបកំណើតគណបក្ស

ប្រជាជនកម្ពុជា នៅក្នុងឃុំផ្លូវទូក ស្រុក កំពង់លែង។ 

  ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បាននាំយកអំណោយ ឯក

ឧត្ដម បណ្ឌិត សឹង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់លែង និង   អំណោយ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបក្សខេត្ត ទៅចែកជូនសមាជិក

បក្ស ប្រធានក្រុមបក្ស និងសាខាបក្សនៅក្នុងឃុំផ្លូវទូកជាង

១ពាន់នាក់ផងដែរ ។

 

ក្នុងឱកាសនោះឯកឧត្តមសាន់យូ ក៏បានលើកឡើងអំពីប្រវត្តិតស៊ូរបស់គណបក្សប្រជាជនកម្ពុជារួមជាមួយប្រវត្តិរបស់ថ្នាក់

ដឹកនាំសំខាន់ៗរបស់គណបក្សដែលបានតស៊ូរំដោះប្រទេសជាតិរំដោះជីវិតប្រជា ពលរដ្ឋជាង ៤លាននាក់ ពីរបបវាលពិឃាតប៉ុលពតនៅ ថ្ងៃទី០៧ មករា ឆ្នាំ ១៩៧៩ ។

 ក្រោយថ្ងៃរំដោះ ៧ម ករា ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សរួមមានសម្ដេចតេជោហ៊ុនសែនសម្ដេច ជាស៊ីម សម្ដេច ហេងសំរិន បានរួមគ្នាដឹកនាំប្រទេសជាតិមាន ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេ សនោះ គឺការបង្រួមបង្រួមជាតិខ្មែរតែមួយ បញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញបរិបូណ៌ ។ 

    ដូចនេះដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពមានការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀតនោះសមា ជិកបក្ស ប្រធានក្រុមបក្ស និងថ្នាក់ដឹ កនាំបក្សគ្រប់ជាន់ថ្នាក់ត្រូវសាមគ្គីគ្នារួម

សុខរួមទុក្ខជាមួយគ្នា បម្រើប្រជា ពលរដ្ឋ ជាម្ចាស់ឆ្នោតឲ្យ

បានត្រឹម ត្រូវតាមគោលនយោបាយដឹកនាំរបស់គណបក្ស និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

នៅឱកាសនោះ ឯកឧត្តមសាន់ យូ និង ក្រុមការងារគណៈ

បក្សបានចែកអំណោយជូនសមាជិកបក្សសរុបជាង ១ពា

ពាន់នាក់ អំណោយដែលត្រូវចែកជូននោះរួមមានអង្ករ ១២ តោន , ទឹកស៊ីអ៊ីវទឹកត្រីចំនួន ១២០០យួរជូនថវិកាដល់គណ:

កម្មការសាង សង់សាលាបឋមសិក្សាភូមិពាមខ្នងចំនួន១លាន ៣៦ម៉ឺនរៀល   ជូនថវិកាដល់សាខាបក្សភូមិស្លតដែលបានទទួលលទ្ធផលបោះឆ្នោតឃុំជាប់លេខ១ ៖ ២លានរៀល ជូនថវិកាដល់សាខាបក្សភូមិពាមខ្នងដែលទទួលលទ្ធផលបោះ ឆ្នោតឃុំជាប់លេខ ២ ៖ ១ លានរៀ ល ,ជូនថវិកាដល់សាខា

បក្សភូមិថ្នល់ឈើទៀលទទួលបានលទ្ធផលបោះ ឆ្នោតឃុំជាប់លេខ៣ ៖ ៥០ សិបម៉ឺនរៀល ,ជូនថវិកាដល់មេ ក្រុមបក្សចំនួន១៣៥នាក់ ក្នុងម្នាក់ៗទទួលបាន

២ម៉ឺនរៀល និង សរុបថវិកាជាអំណោយមានចំនួន៣៩លាន៣៦ម៉ឺនរៀល ៕

សុខ គឹមសៀន