លោកប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានចូលរួមរំលែកទុក្ខ និងផ្ដល់អំណោយជូនគ្រួសារងគ្រោះដោយសាររន្ទះបាញ់ស្លាប់

កំពង់ធំ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាស័យ និង សហការី បាន នាំយកអំណោយ មនុស្សធម៌របស់រដ្ឋបាលឃុំចុះសួរសុខទុក្ខ និងផ្ដល់អំណោយ ដល់ គ្រួ សសាររងគ្រោះដោយសាររន្ទះបាញ់ស្លាប់ដែល មានឈ្មោះ ស៊ន សំុ ភេទ ប្រុស អាយុ៤៤ឆ្នាំ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះថ្នាក់ដឹកនាំឃុំ បាននាំមកនូវ ប្រសាសន៍ ផ្ដាំផ្ញើ សសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពដែលរងគ្រោះ ដែល ជានិច្ចកាលប្រមុខថ្នាក់ដឹកនាំ តែងតែគិតគូរពីសុខទុក្ខ និង ជំរុញ ឲ្យ មានការ ដោះស្រាយ បញ្ហានានា របស់ បងប្អូន ប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ សូម សម្តែង នូវការ សោកស្តាយ ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់របស់គ្រួសារសព និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ
ដែលបង្ករដោយគ្រោះធម្មជាតិ ដែល មិននឹកស្មា ន ដល់ ធ្វើឱ្យបាត់បង់មេគ្រួសារដ៏សំខាន់ឪពុកជាទីស្រឡាញ់ ប្ដីជាទីគោរព។ ម្យ៉ាងទៀតលោកប្រធានបានលើកទឹកចិត្តដល់គ្រួសារសពដែលជាស្ត្រីមេម៉ាយត្រូវធ្វើយ៉ាងណាខិតខំបំពេញការងារនិងអប់រំប្រៀនប្រដៅកូនចៅឲ្យបានល្អមិនត្រូវអស់សង្ឃឹមត្រូវតែបន្តខិតខំប្រកបរបររកទទួលទានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ទទន្ទឹមនេះលោកប្រធាន សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការ ប្រុងប្រយ័ត្ន ខ្ពស់ ពី សុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុម គ្រួសារ ត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែង ដែលមាន សុវត្ថិភាព នៅពេលមាន ភ្លៀងធ្លាក់ ដែល ងាយ នឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ត្រូវមើលថែទាំកូនចៅឲ្យបានល្អ។ ចូលរួមថែរក្សា អនាម័យ តាមរយៈការលាងសម្អាតដៃ ជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេល ទៅណាមកណា ដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ-១៩ ចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្នានៅតាមមណ្ឌលសុខភាព ។

គួរបញ្ជាក់ផងដែរថាអំណោយដែលបានផ្ដល់ជូនគ្រួសាររងគ្រោះមានដូចជា ៖ អង្ករ២៥គក្រ មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ អំបិល ប៊ីចេង ស្ករស ទឹកសុទ្ធ និងថវិកា ១៦០០,០០រៀល ។