លោក វ៉ៅ សុខា អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំជាមួយ លោកឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកំលាំងទាំងបី រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ ព័ន្ធ ដើម្បីត្រៀមរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកទី២ វគ្គជម្រុះក្នុងខេត្ត

កែប ៖ ខេត្តកែប នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នេះ លោក វ៉ៅ សុខា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ លោកឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកំលាំងទាំងបី រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ ព័ន្ធ ដើម្បីត្រៀមរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកទី២ វគ្គជម្រុះក្នុងខេត្ត នាពេលខាងមុខនេះ។

មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំនាឱកាសនោះ លោក វ៉ៅ សុខា អភិបាល រងខេត្ត បានជំរុញដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរ ពាក់ព័ន្ធ ចូលរួមសហការ គាំទ្រ នឹងផ្សព្វផ្សាយអោយបានទូលំទូលាយនូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ អោយដល់សហគមន៍ និងមូលដ្ឋាន របស់ខ្លួន ។ លោក អភិបាល រងខេត្ត បានបន្តថា កម្មវិធីសំនៀងជនពិការកម្ពុជា ពាន់រង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកទី២ នេះ គឺបង្ហាញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រនឹងគាំពារជនពិការ ដោយមានការជួយជ្រោមជ្រែងនិងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្ដេច អគ្គ មហា សេនាបតី តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ការរៀបចំកម្មវិធី នេះឡេីង ក៏ជាការជំរុញ និងលើកទឹកចិត្តដល់ជនពិការកម្ពុជាអោយខិតខំប្រឹងប្រែង ដើម្បីជីវិតកាន់តែប្រសើរនឹងមានក្ដីសង្ឃឹមតាមរយះការប្រឡងសំនៀងនេះ។

ជាមួយគ្នានេះ ដើម្បីអោយកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ និងតាមការគ្រោងទុក លោក អភិបាល រងខេត្ត បានណែនាំដល់ មន្ទីរ ព័ត៌មាន ខេត្ត បន្តផ្សព្វផ្សាយអោយបានទូលំទូលាយបន្ថែមទៀតនឹងទំនាក់ទំនងការងារអោយជាប់ជាប្រចាំជាមួយក្រុមការងាររៀបចំការប្រឡង ដែលរួមមាន អគ្គនាយក ដ្ឋាន ព័ត៌មាន និងសោតទស្សន៍ និងអង្គភាពសារព័ត៌មាន AP Times និងសូមអោយ មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរ ពាក់ព័ន្ធ យកចិត្តទុកដាក់ អនុវត្ត តាម តួនាទី ភារកិច្ច និងការទទួលខុសត្រូវ ជាពិសេសសម្របសម្រួលនឹងសហការជាមួយវិស័យឯកជន ក្នុងការជំរុញគាំទ្រ ជាថវិកា សម្ភារៈ សម្រាប់លើកទឹកចិត្តដល់បងប្អូនបេក្ខជនបេក្ខនារីជាជនពិការ និង ត្រៀមទីតាំងសម្រាប់រៀបចំកម្មវិធី ក៏ដូចជាត្រៀមការងារ សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ធ្វើយ៉ាងណាអោយកម្មវិធីមួយនេះ ប្រព្រឹត្តទៅ ប្រកបដោយភាពជោគជ័យ និងសុខសុវត្តិភាព ជូនដល់ គណៈអធិបតី បេក្ខជនបេក្ខនារី និងបងប្អូនប្រជាពលរដ្ឋដែលអញ្ចេីញចូលរួមទស្សនា៕