ក្រុមហ៊ុន រថយន្តដឹកដើមអាកាស្សា យល់ព្រមជួសជុលផ្លូវដែលរងការខូចខាត ឡើងវិញខណៈប្រជាពលរដ្ឋដាក់ការស្នើរសុំអន្តរាគមន៏ពីរដ្ឋបាលឃុំកែវផុស

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋរស់នៅតំបន់ភូមិ ឬទ្ធី២ឃុំកែវផុស ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ  ចំនួនជា១៥០ គ្រូសារបានផ្តិតមេដៃដាក់ពាក្យស្នើរសុំកិច្ច អន្តរាគមន៏ពី លោកមេឃុំកែវផុសឲ្យជួយទប់ស្កាត់រថយន្តធំៗ ដឹកដើម អាកាស្សានិងរថយន្តដឹកខ្សាច់ដែលបង្ករឲ្យ ផ្លួវប្រវែង ប្រមាណជិត ១០០០ម៉ែត្រ ស្ថិតក្នុងតំបន់ភូមិរបស់ពួក គាត់រស់ នៅរងការខូចខាត យ៉ាងធ្ងន់ធ្ងរ គឺចាប់ ពីផ្លូវ ចូលភូមិព្រៃកចង្រាង និងភួមិចំការខ្នុរ។

បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា៖រយៈពេលប៉ុន្មានខែ​កន្លងមកនេះមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃជាហេតុធ្វើផ្លូវតំបន់ខាងលើរងការខូចខាតខ្លះៗទៅហើយ ឥឡូវត្រូវរថយន្តធំៗដឹកដើមអាកាស្សា និងរថយន្ត ដឹកដីខ្សាច់បើកបរទាំងថ្ងៃ​ទាំងយប់បន្ថែមទៀត បានធ្វើឲ្យផ្លូវរងការខូចខាតកាន់តែខ្លាំងឡើង ស្ទើរធ្វើដំណើរ លែង ចង់កើតទៅហើយ​គឺផ្លូវបែកផុក បែកជ្រាំ និងគ្រលុកជ្រៅៗ និងកន្លែងខ្លះស្ទើរដាក់ផ្លូវតែម្តង។ ស្ថានភាពផ្លូវ បែប នេះបានបង្ករឲ្យមានការលំបាកយ៉ាងខ្លាំងដល់សិស្ស នុសិស្ស ធ្វើដំណើរទៅសាលារៀន ក៏ដូចជាប្រជា កសិករ ដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ រូមនិងភ្ញៀវទេសចរណ៏ ផងដែរ។​

បងប្អូនប្រជាពលរដ្ឋ បានបញ្ជាក់ ប្រាប់ឲ្យដឹងថា រថយន្តធំៗ ដឹកដើមអាកាស្សាដែលបង្ករឲ្យផ្លូវ រងការ ខូចខាតខាងលើនេះគឺដឹកចេញពីដីតំបន់ លោក ឧកញ្ញ៉ា ជៀម ផែន ហើយដើមអាកាស្សាទាំងអស់នោះ ក៏ជា អាស្សារបស់ លោក ឧកញ្ញ៉ា ជៀម ផែន ផងដែរ គឺពួកគេដឹក ទាំងយប់ ទាំងថ្ងៃ។ ហើយកន្លងមក បងប្អូន ប្រជា ពលរដ្ឋបានធ្វើការ សំណូមពរ ឲ្យក្រុមរថយន្តធំៗទាំងនោះផ្អាក់ ដឹកជាបណ្តោះអាសន្ន ដោយលើក ហេតុ ផល ថារដូវនេះជារដូវ វស្សារមានភ្លៀងធ្លាក់ច្រើន បើសិនជារថយន្តធំៗហើយ ដឹកធ្ងន់ៗបែបនេះនៅតែបន្ត​ច្បាស់ ជាផ្លូវខូចអស់ហើយ។

លោក វ៉ែន ណែន ជំទប់ទី នៃ ឃុំកែវផុស បានមានប្រសាសន៏បញ្ជាក់ថា រាល់សំណូមពររបស់ បងប្អូន ប្រជាពលរដ្ឋ ភូមិឬទ្ធី២ រដ្ឋបាលឃុំកែវផុសបានឯកភាពហើយ ។ ក្នុងនោះ រដ្ឋបាលឃុំនិងធ្វើលិខិត ជួនដំណឹង ទៅដល់ ក្រុមហ៊ុន រថយន្តដឹកដើមអាកាស្សាក៏ដូចរថយន្តដឹកដីខ្សាច់ ឲ្យផ្អាកដំណើរដឹកជាបណ្តោះ អាសន្ននិងមិនអនុញ្ញាត ឲ្យដឹកបន្តទៀតទេ ។

លោក វ៉ែន ណែន បានបន្តទៀត ថា ក្រោយពីរដ្ឋបាលឃុំកែវផុសចេញសេចក្តីជួនដំណឹងណែនាំ ដល់ ក្រុមហ៊ុនដឹកជញ្ជូនខាងលើរូចមក ភាគីខាងក្រុមហ៊ុន ក៏បានយល់ព្រមធ្វើតាមការណែនាំរបស់រដ្ឋបាលឃុំ​និង យល់ព្រមជួសជុលផ្លួវឡើងវិញ  ដោយការជួសជុលផ្លូវខាងលើបានចាប់ផ្តើមនាព្រឹក ថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០ ២២ នេះផងដែរ៕

(ដោយនាគសមុទ្រ)