ជនជាតិចិនចំនួន០៣នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបាញ់សម្លាប់ជនជាតិចិនដូចគ្នាចំនួន២នាក់នៅក្នុងកាស៊ីណូ តុងហ្វាងប៉ាលីរិន

0

ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានមានប្រសាសន៏ ប្រាប់ឲ្យដឹងថាជនសង្ស័យជាជនជាតិចិនចំនួន០៣នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឃាតកម្ម គិតទុកជាមុន (ប្រើអាវុធខ្លីបាញ់សម្លាប់បុរសជនជាតិចិន ០២នាក់) កាលពីយប់ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ នៅ កាស៊ីណូ តុងហ្វាងប៉ាលីរិន ក្នុងសង្កាត់២ ក្រុងព្រះសីហនុ។

ជនសង្ស័យមានឈ្មោះទី១ Ding PingPing ហៅ Ding QiQi ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ ។ទី២-ឈ្មោះ Xu WeiWei ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុនរបរ គ្រប់គ្រងកាំមេរ៉ា សុវត្តិភាពនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ។ទី ៣-ឈ្មោះ Du Jian Bo ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងសន្តិ សុខនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិនជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូត វត្តុតាងរូមមាន ១-អាវុធខ្លីចំនួន ៥ ដើម (អាវុធខ្លីដែលជនសង្ស័យបាញ់ជនរងគ្រោះចំនួន៤ ដើម និង ចំនួន១ដើម ទៀត ឆែកឆេរបានពីទូរដែក ក្នុងអគារ កើតហេតុ)។២-រថយន្ត ចំនួន ៣គ្រឿង ជាមធ្យោយបាយធ្វើសកម្មភាពនិងរត់គេចខ្លួន។៤-សម្ភារៈនិងឯកសារ មួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ជនជាប់សង្ស័យទាំង០៣នាក់ខាងលើ កាលពីយប់ វេលាម៉ោងប្រមាណ ២៣និង ២០នាទីយប់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២បានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីបាញ់ចំនួន០៣គ្រាប់សម្លាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នា ចំនួន០២នាក់ក្នុងកាស៊ីណូ (តុងហ្វាងប៉ាលីរិន)មានតីតាំងស្ថិតក្នុង សង្កាត់ លេខ ០២ ក្រុងព្រះសីហនុ (ត្រុងចំណុចមហាស្របចាល់)។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួន ទៅ សាលា ដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕(ដោយនាគសមុទ្រ)