លោក កែ កញ្ចនា តំណាងលោកប៉ែន វណ្ណរិទ្ធ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) សាខាខេត្តកំពង់ធំ ចូលរួមដាំកូនឈើចំនួន៤០០ដើម នៅក្នុងបរិវេនវិទ្យាល័យ ស្ទឹងសែន

កំពង់ធំ ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២លោក កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ ជាអនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) សាខាខេត្តកំពង់ធំ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ចៅសង្កាត់ នាយប៉ុស្ដិ៍រដ្ឋបាល គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ និងសហការី ព្រមទាំងសិស្សានុសិស្សជាច្រើននាក់ចូលរួមដាំកូនឈើចំនួន៤០០ដើមនៅក្នុងបរិវេនសាលាវិទ្យាល័យ ស្ទឹងសែន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) សាសាខាខេត្តកំពង់ធំ បានចាត់លោក កែ កញ្ចនា អនុប្រធានសមាគមចលនាយុវជាកម្ពុជា(ក១៥៧) សាសាខាខេត្តកំពង់ធំ ក្នុងការផ្សព្វផ្សាយពីសារៈប្រយោជន៍នៃធនធានធម្មជាតិកើតឡើងវិញនៅក្នុងសាលារៀន ក្នុងការទាក់ទាញសិស្សឲ្យមកចូលរៀនបានទៀងទាត់។ ចំពោះកូនឈើដែលបានដាំនៅក្នុងវិទ្យាល័យស្ទឹងសែនមានដូចជា÷ កូនក្ងោក២០០ដើម កូនឈើទាល២០០ដើម ដែលឧបត្ថម្ភពីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពងធំ។

លោកនាយកសាលា លោកគ្រូអ្នកគ្រូ គណកម្មការ និងសិស្សានុសិស្សទាំងអស់បានថ្លៃអំណរគុណដល់ប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) សាខាខេត្តកំពង់ធំ ដែលបានជួយដាំកូនឈើចំនួន៤០០ដើមនេះដើម្បីជាម្លប់សម្រាប់សិស្សានុសិស្សពេលសិក្សារៀនសូត្រ។ សូមចូលរួមថែរក្សាការពារកូនឈឺនេះឱ្យបានល្អ ដើម្បីឲ្យវិទ្យាល័យស្ទឹងសែនមានទេសភាពស្រស់បំព្រង ជួយការពារនូវទឹកជំនន់ និងខ្យល់ព្យុះផ្សេងកើតឡើងជាយថាហេតុ។