សម្ភោធ សាលាធម្មសភា និង សមិទ្ធផល នានា វត្តគីរី វង្សក្សេមក្សាន្ត(ភ្នំបាក់លើ) សង្កាត់ ទឹកថ្លា ក្រុងសិរីសោ ភ័ណ

បន្ទាយមានជ័យ៖សាលាធម្មសភាវត្តគីរី វង្សក្សេមក្សាន្ត(ភ្នំបាក់លើ) ដែលចំណាយថវិកាជួសជុលសាងសង់អស់ ៨.៩៩៩៩ ដុល្លាអាមេរិក ត្រូវបានកាត់ខ្សែបូណ៌ សម្ពោធឆ្លង ក្រោមអធិ បតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមាន ជ័យ និង លោក ជំទាវ នាព្រឹកថ្ងៃ ទី៧ ខែសីហា ឆ្នាំ ២០២២។ពិធីសម្ពោធ ឆ្លងនោះក៏មានការនិមន្តអញ្ជេីញចូលរួម ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោក ជំទាវ ថ្នាក់ដឹកនាំខេត្ត ពុទ្ធបរិស័ទជាច្រើនរូបផងដែរ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមាន ជ័យ ក៏បានមានប្រសាសន៍ថា ៖ ការទទួលបាននូវសន្តិភាព បានធ្វេីឲ្យបងប្អូនពុទ្ធបរិស័ទ មានឱកាសបានធ្វេីបុណ្យទាន បានច្រេីនប្រកបដោយសទ្ធាជ្រះថ្លា ពុំមានភាពភ័យខ្លាចដូចកាលពីសម័យមុនឡេីយ ក្រោយពីប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយការអភិវឌ្ឍគ្រប់វិស័យក្នុងនោះវិស័យសាសនាយើងសង្កេត ឃើញថារីកដុះដាលគួរឲ្យមានចំណាប់អារម្មណ៍ពិសេសព្រះពុទ្ធសាសនាមានការរីកចម្រើនផងដែរ ទាំងការប្រតិបត្តិធម៌វិន័យ ទាំងការស្ថាបនាកសាងសមិទ្ធផល ហេដ្ឋា រចនា សម្ព័ន្ធរូបវន្ត ដូចជា ព្រះវិហារ សាលាធម្មសភា កុដិជាដើម បម្រើឲ្យវិស័យពុទ្ធចក្រ និងរួមចំណែកអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អភិបាល ខេត្ត បានលើកឡើងថា ៖ព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាមានវត្តចំនួន ៥.១០៤ វត្ត មានព្រះសង្ឃសរុប ៧០.៩០៥ អង្គ ដោយ ឡែកខេត្តបន្ទាយមានជ័យមានវត្តចំនួន ២៥៤ វត្ត ទាំងពីគណៈមានព្រះសង្ឃចំនួន ៤.២៤២ អង្គ ហើយព្រះ សង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ សប្បុរស់ជនជិតឆ្ងាយជាកម្លាំងដ៏រស់រវើករបស់សង្គម ដែលមិនអាចខ្វះបាន។ វិស័យ ពុទ្ធចក្រ និងអាណាចក្រ ត្រូវផ្សារភ្ជាប់គ្នាយ៉ាងរឹងមាំ និងត្រូវដើរទន្ទឹមគ្នាគ្រប់កាលៈ ទេសៈពិសេសគ្រប់ដំណាក់ កាល ការអភិវឌ្ឍប្រទេស ជាតិ។ ព្រះពុទ្ធសាសនា មិន គ្រាន់តែជាទីគោរពបូជាប៉ុណ្ណោះទេ តែគឺជាប្រភពបណ្ដុះបណ្ដាលនៅបញ្ញាញាណ ជាថ្នាលបណ្ដុះនៅធនធានមនុស្សគ្រប់សម័យកាល។តាមប្រវត្តិសាស្ត្របានបង្ហាញថាកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ គុណធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជាតិ ជាពិសេសជាងនេះជាកន្លែងបណ្ដុះនូវធនធានមនុស្សពោរពេញដោយចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌ ប្រកបដោយមនសិការជាតិ ជាក់ស្តែងតាមប្រវត្តិសាស្រ្តដូចជា៖លោកអាចារ្យ ហែម ជៀរ ពោធិកំបោរ និងសម្ដេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ដែលជាកុលបុត្រ ប្រសូត្រចេញពីត្រកូលកសិករក្លាយជាបណ្ឌិតដល់ឆ្នើមបំផុត។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ៖ ជាក់ស្តែងវិស័យព្រះពុទ្ធសាសនា ត្រូវបានទទួលបានការយកចិត្តទុក្ខយ៉ាងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានហែលឆ្លងគ្រប់ឧបសគ្គ ក្នុងការដឹកនាំប្រទេសមួយនេះតាំងពីចំនុចសូន្យ រហូតទទួលបានភាពរីកចម្រេីនគួរឲ្យកត់សម្គាល់ ដែលគ្មាននរណាអាចធ្វេីបានឡេីយ។តាមរយៈសមិទ្ធ ផល មួយនេះដែលយេីងទទួលបាន គឺបានមកដោយ សារមានសុខសន្តិភាព ដូច្នេះយេីងត្រូវថែរក្សាសន្តិភាពមួយនេះឲ្យបានគង់វង្សយូរអង្វែង និងសូមអរគុណសន្តិភាព ដែលបានធ្វេីឲ្យប្រទេសកម្ពុជា មានភាពសម្បូរសប្បាយ មានការអភិវឌ្ឍប្រជាជនពលរដ្ឋរស់នៅប្រកបដោយភាពសប្បាយរីករាយ គ្មានភាពភ័យខ្លាចដូចកាលពីមុន ធ្វេីបុណ្យប្រកបដោយសទ្ធាជ្រះថ្លា៕ដោយ៖ ឃិន គន្ធា