ពិធីប្រគល់ចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់ជូនដល់ប្រជាពលរដ្ឋចំនួន៦១៨ គ្រួសារ ឃុំពេជចង្វារ

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ នៅស្នាក់ការគណបក្សប្រជាជន ឃុំពេជចង្វារ បាន
រៀចំ ពិធីប្រគល់ចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់ជូនដល់ប្រជាពលរដ្ឋចំនួន៦១៨គ្រួសារក្នុងនោះប្រជាពល
រដ្ឋរស់នៅភូមិល្វា២០៣គ្រួសារ ភូមិក្រាំងកកោះ ១៣៩គ្រួសារ ភូមិទឹកជ្រាប់ ១៥៥គ្រួសារ) ភូមិថ្នល់ ១២១គ្រួសារ។

ពិធីខាងលេីនេះប្រារព្ធធ្វេីឡេីងក្រោមអធិបតីភាពឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូល
ដ្ឋានឃុំពេជចង្វារ ឯកឧត្តម អុិត សុធា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពេជចង្វារ, ឯកឧត្តម គឹម រ័ត្ន ណារិន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពេជចង្វារ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាតំណាងម្ចាស់ជំនួយដែលរួមមានក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., Ltd និងមូលនីធិ PEACE LAND របស់សាធារណរដ្ឋប្រជាមានិតចិនលោក លោកស្រី សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រេីនកុះករ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំពេជចង្វារ មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅដោយសន្តិភាព និងមានភាពរីកចម្រេីនគ្រប់វិស័យ។ ទន្ទឹមនិងនេះក៍បានយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយជម្រុញឲ្យមានការចូលរួមអភិរក្ស និងការពារបរិស្ថានជាបញ្ហាប្រឈមផ្នែកគ្រប់គ្រងដ៏សំខាន់មួយ ហើយ រាជរដ្ឋាភិបាលកំពុងខិតខំស្វែងយល់ឱ្យបានត្រឹមត្រូវអំពីផលប៉ះពាល់នៃសកម្មភាពអាជីវកម្ម ផលិតផល និងសេវាកម្មនានា ចំពោះបរិស្ថាន ។ ដេីម្បីសម្រេចបាននូវគោលដៅនេះទេីបរៀបចំការប្រគល់ចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់ជូនដល់ប្រជាពលរដ្ឋចំនួន៦១៨គ្រួសារ ឃុំពេជចង្វារ និងបន្តចែកជូនប្រជាពលរដ្ឋតាមបណ្តាភូមិផ្សេងទៀត ។

ឯកឧត្តម កុល ប៊ុន លី ថ្លែងអំណរគុណចំពោះលោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន និងក្រុមហ៊ុន Guang zhou Iceberg Environmental Consulting Services Co., Ltd
និងមូលនីធំ PEACE LAND របស់ប្រទេសចិន ដែលបានសហការគ្នាក្នុងការស្រាវជ្រាវរកនូវបច្ចេកវិទ្យាថ្មី នៃការផលិតចង្ក្រានសន្សំសំចៃថាមពល សំដៅលើកកម្ពស់ការអភិវឌ្ឍផលិតផលដែលជួយកាត់ បន្ថយផលប៉ះពាល់បរិស្ថាន ដោយផលិតនៅភូមិព្រៃមាន់ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ព្រមទាំងបានអនុវត្តគម្រោងជាច្រើនមក ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង ការផ្តល់ចង្ក្រានជូនប្រជាជន ចំនួន ៦ខេត្តមកហើយដែលមានចំនួនសរុប ៣៨៦០ចង្ក្រាន ។ចង្ក្រានសន្សំសំចៃនេះចំណេញជាង៤ដង បើប្រៀបធៀបជាមួយចង្ក្រានធម្មតាដែលបងប្អូនបើ ប្រាស់រាល់ថ្ងៃ ៕សុខ គឹមសៀន