រដ្ឋលេខាធិការក្រសួង មហាផ្ទៃ ជម្រុញដល់អាជ្ញាធរខេត្តកំពង់ចាម ឲ្យរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តឲ្យកាន់តែមានការអភិវឌ្ឍន៍ រីកចម្រើន ជាបន្តទៀត

កំពង់ចាមៈ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួង មហាផ្ទៃ បានជម្រុញដល់ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី ពាក់ព័ន្ធ ទាំងអស់ ឲ្យរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តឲ្យកាន់តែមានការអភិវឌ្ឍន៍ រីកចម្រើន ជាបន្តទៀត ស្របតាម កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជីវភាព រស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត ការ ថ្លែង បែប នេះក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ចាម នារសៀល ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ ។

ក្នុង ឱកាសនោះ ដែរ ឯកឧត្ត ម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញការងារនាពេលកន្លងមកឲ្យមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ រហូតទទួលបានការគាំទ្រពីសាធារណជន ហេីយ ឯកឧត្តម ក៏បានជម្រុញឲ្យបន្តការខិតខំអភិវឌ្ឍន៍ខេត្តឲ្យ កាន់តែ មានភាពរីកចម្រើន បន្ថែម ទៀត លេីសពី នោះ ត្រូវដឹងពីសុខទុក្ខ របស់ បងប្អូនប្រជា ពលរដ្ឋ ហេីយត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ឲ្យដឹងថា ក្រោមការខិតខំប្រឹងប្រែងអនុវត្ត គោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ខេត្តកំពង់ចាម បាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ ជា បន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផល រូបវ័ន្តជាច្រើន ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើក កម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋភិបាលកម្ពុជា ដែគូអភិវឌ្ឍន៍ សប្បុរជននានា។

គួរ បញ្ជាក់ ថា ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ចាម សរុប ចំនួន ៦រូប ក្នុង នោះ ផ្ទេរ ភារកិច្ច ២រូប គឺ ឯកឧត្ដម គន់ សភា មក ពី អភិបាល រង ខេត្ត ត្បូងឃ្មុំ និង ឯកឧត្ដម លី សារ៉ារិទ្ធ មក ពី អភិបាល រង ខេត្ត ព្រះវិហារ ជំនួស ឯកឧត្តម កៅ សុខអាន និង ឯកឧត្ដម អ៊ុ ភឿន គុណវឌ្ឍ ដែល ត្រូវ ផ្ទេរ ភារកិច្ច ទៅ ក្រសួង មហាផ្ទៃ ដោយឡែក អភិបាល រង ថ្មី ៤រូប ទៀត គឺ ឯកឧត្ដម ចាន់ ផល្លី អតីត អភិបាល ក្រុង កំពង់ចាម ឯកឧត្តម ឡោ ចាន់ លី អភិបាល ស្រុកព្រៃឈរ ឯកឧត្តម ស្រី សុភ័ក្ដ្រ ប្រធាន មន្ទីរ ធម្មកា និង សាសនា ខេត្តកំពង់ចាម និង ឯកឧត្តម សា ស៊ី ថា អនុ ប្រធាន ការិយាល័យ នគរបាល ចរាចរ ផ្លូវ គោក ខេត្តកំពង់ចាម ៕